សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥

នៅព្រឹកថ្ងៃទី១០ ខែតុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រា​ជា​​ណា​ចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយអនុវត្តគោលន​យោ​បាយ​ជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ដែលបានធ្វើឡើង​នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលបាន​ដឹកនាំសម្រប​សម្រួល​រៀបចំ​គោលនយោបាយ​ជាតិស្តីពីការអប់រំបណ្តុះបណ្តាល​បច្ចេ​កទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០១៥ ដ៏មានសារៈសំខាន់នេះឡើង និងបានវាយតម្លៃខ្ពស់លើការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងដៃគូរអភវិឌ្ឍន៍ ជាពិសេសធានាគាអភវិឌ្ឍន៍អាស៊ីដែលបានគាំទ្រ និងផ្តល់កិច្ចសហការដល់ការខិតខំប្រឹងប្រែងរួមគ្នាក្នុងការរៀបចំគោលនយោបាយជាតិនេះឡើងរហូតទទួលបានជោគជ័យ។ ការរៀបចំរៀប និងដាក់ចេញនូវគោលនយោបាយជាតិស្តីពីរការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើតយុទ្ធសាស្ត្រ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈដល់កម្លាំងពលកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍនវិស័យឧស្សាហកម្ម និង​បង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់ របស់កម្លាំងពលកម្មដែលអាចប្រកួត​ប្រជែងកាន់តែ​ប្រសើរ​ជាងមុន​ជាមួយ​បណ្តា​ប្រទេស​ក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍សំខាន់ចំនួន ៧ ដូចជា៖

១) ត្រូវបន្តពង្រឹងគុណភាពនៃការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយបន្តអនុវត្តប្រព័ន្ធធនាគារ ប្រព័ន្ធធានាគុណភាព និងពង្រីកសមត្ថភាពបច្ចេកទេសគ្រូបណ្តុះបណ្តាល ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្នផងដែរ។

២)ត្រូវបន្តកែលំអរ ប្រព័ន្ធគ្រប់គ្រង់ព័ត៌មានអប់រំ បណ្តុះបណ្តលបច្ចេកទេសវិជ្ជាជីវៈ និងពង្រីកប្រព័ន្ធព័ត៌មានទីផ្សារការងារ យកចិត្តទុកដាក់បង្កើនកម្លាំពលកម្ម និង ពង្រឹងនិងពង្រីកទិន្ន័យទីផ្សារការងារអោយបានល្អ។

៣) ត្រូវបន្តពង្រឹង និង ពង្រីកទីភ្នាក់ងារជាតិមុខរបបរ និងការងារដើម្បីអោយទីផ្សារការងារកាន់តែទូលំទូលាយ។

៤) ត្រូវបង្កើនឱកាសបន្ថែមទៀតដល់ប្រជាជនដើម្បីទទួលបាននូវជំនាញសម្រាប់ជីវិតដោយយកចិត្តទុក្ខដាក់ ជាពិសេសលើស្ត្រី ជនរងគ្រោះ យុវជនទីទាល់ក្រ សិស្សដែលបានបោះបងការសិក្សា ពលករចំណាក ស្រុក និង ជនជាតិភាគតិច ដើម្បីបណ្តុះបណ្តាលអោយមានចំណេះជំនាញ។

៥) បង្កភាពងាយស្រួលក្នុងការទំនាក់ទំនងដល់សិស្សនិស្សិត រវាងប្រពន្ធ័អប់រំទូទៅ និង ប្រពន្ធ័អប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដោយត្រូវផ្តល់អាហារូបករណ៍ ប្រាក់ឧបត្ថម និងកន្លែងស្នាក់នៅអោយបានគ្រប់គ្រាន់ នឹងលើកទឹកចិត្តដល់សិស្សនិស្សិតអោយមកចូលមកសិក្សានៅក្នុងប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈអោយកាន់តែច្រើនឡើង។

៦)ត្រូវលើកទឹកចិត្តភាពជាដៃគូរវាងរដ្ន និងឯកជន អោយចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ហើយបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងគម្រោងដៃគូអភិវឌ្ឍនានាទាំងក្នុងក្របខ័ណ្ឌ និងពហុភាគី ដែលជាប់ពាក់ព័ន្ធដើម្បីចូលរួមអភិវឌ្ឍន៍ប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។

៧) ត្រូវបំផុសនូវយុទ្ធនាការ បង្កើនផលិតភាពការងារ ទិន្នផលការងារ និងប្រសិទ្ធភាពការងារ ដើម្បីឆ្លើយ​តបទៅនឹងការប្រកួតប្រជែងនៅក្នុងការទាក់ទាញវិនិយោគ និងការកើនឡើងនូវប្រាក់ឈ្នួលអប្ប​រមា។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សាជារថ្មីអំពីការប្រកាស​ជាផ្លូវការនូវគោលនយោបាយជាតិគាំពារសង្គម ដែលផ្តោតទៅលើស្រ្តីឆ្លងទន្លេដែលជាកម្មការនីដែលសម្រាលបានកូន ១ គឺទទួលបានប្រាក់ឧបត្ថម្ភ ៤០០,០០០៛ កូនភ្លោះ២គឺបាន ៨០០,០០០៛ កូនភ្លោះ៣ គឺបាន ១,២០០,០០០៛។ បើតាមសេចក្តីសម្រេច (លេខ៥២ សសរ) ដែលបានចុះហត្ថលេខាកាលពីថ្ងៃ ២ធ្នូ ឆ្នាំ ២០០៥ ដែលបានអនុវត្តកាលពីថ្ងៃទី ១ មករា ២០០៦ គឺស្រ្តីជាមន្រ្តីរាជការដែលសម្រាលកូនគឺក្នុង១នាក់ ៦០០,០០០រៀល។ ប៉ុន្តែនៅពេលនេះ គឺរាជរដ្ឋាភិបាលបានបញ្ចូលស្រ្តីដែលជាកងទ័ព និងស្រ្តីជាកងនគរបាលជាតិដែលសម្រាលកូន គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ ស្រ្តីជាមន្រ្តីរាជការស៊ីវិល នគរបាល និងកងទ័ពដែលសម្រាលកូន១គឺទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០០៛ ។

ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភដូចខាងលើនេះដែរ។ នាឱកាសនេះ សម្តេចតេជោ ហ៊ុន សែន សូមអរគុណចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តាលរោងចក្រសហគ្រាសទាំងអស់ ដែលបានពិភាក្សាចរចារតម្លើងប្រាក់ខែសម្រាប់កម្មករកម្មការិនី គឺចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែកម្មករកម្មរិនីជាអប្បរិមារគឺ ១៧០ ដុល្លារ ក្នុងមួយខែ (គឺរាជរដ្ឋាភិបាលបានបន្ថែម ៥ដុល្លារ) ដែលសាច់ប្រាក់នេះបានមកពីពន្ធកាត់ទុក និងពីកំរៃនៃការពិនិត្យការនាំចេញ ដែលររាជរដ្ឋាភិបាលត្រូវចំណាយជាង ៤០ លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះចាប់ពីខែ មករា ឆ្នាំពី ២០១៨ តទៅ ប្រាក់ខែអប្បរិមារបូកបន្ថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងការបញ្ចុះតំលៃទឹកភ្លើង និងថ្លៃឈ្នួលផ្ទះកម្មករ គឺបងប្អូនកូនក្មួយកម្មករអាចនៅសល់ប្រាក់ខែសមរម្យសម្រាប់ដោះស្រាយជីវភាពរស់នៅកាន់តែប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីមុនប្រាក់ខែមន្ត្រីរាជការ លើលពី ១លានរៀល ត្រូវជាប់ពន្ធទាំងអស់ ប៉ុន្តែចាប់ពី ខែ មករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែចាប់ពី ១,២០០,០០០៛ ទើបជាប់ពន្ធ ហើយសម្រាប់ប្រាក់បៀរវត្សន៍មន្ត្រីទាបបំផុតគឺទទួលបាន ១ លានរៀល។ សម្តេចតេជោ ក៏បានបញ្ជាក់សារជាថ្មីផងដែរ ចំពោះកីឡាករ កីឡាការិនីទាំងអស់គឺនឹងទទួលបានការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ។ សម្តេចតេជោ ហ៊ុន សែន ក៏បញ្ចាក់ផងដែរថា ចំពោះមន្ត្រីរាជការស៊ីវិលដែលទទួលមរណៈភាពដោយជំងឺធម្មតាដែលពីមុនទទួលបាន ១,២០០,០០០៛ ប៉ុន្តែពេលនេះគឺបន្ថែមប្រាក់ដល់ ២,០០០,០០០៛ ។ រីឯចំពោះមន្ត្រីរាជការដែលទទួលមណៈភាពក្នុងបេសកកម្មដែលពីមុនទទួលបាន ១,៥០០,០០០៛ នឹងបន្ថែមដល់ ៤,០០០,០០០៛ សម្រាប់ចាប់ខែមករា ឆ្នាំ ២០១៨ ខាងមុខនេះ។ ចុងក្រោយសម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវអោយស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តន៍គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ រួមគ្នាជំរុញវិស័យនេះអោយកាន់តែទូលំទូលាយ នឹងមានគុណភាពការងារជាមួយ នឹងការប្រកួតប្រជែង ដែលបំពេញនូវតម្រូវការងារនាពេលបច្ចុប្បន្ន នឹងក្នុងពេលអនាគត។

មុននឹងបិទកម្មវិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រគល់សៀវភៅគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ ជូន ឯឧ អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីអនុវត្តចាប់ពីពេលនេះតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort