សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញគោរព វិញ្ញាណក្ខន្ធ ឯកឧត្ដម អ៊ុំ ម៉ាន្នូរីន

សម្ដេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដែល​អម​ដំណើ​ដោយ សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ លោកជំទាវ​ឧបនាយក​រដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឥស្សរជន​សំខាន់ៗ​មួយចំនួនទៀត បាន     អញ្ជើញ​គោរព​វិញ្ញាណក្ខ​ន្ធសព ឯកឧត្ដម អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅវត្ត​បុទុមវត្ដី ស្ថិតក្នុងខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

នៅក្នុង​សារលិខិត​រំលែក​ទុក្ខ​របស់​សម្ដេច​តេជោ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ បាន​សរសេរ​ថា តាងនាម រាជរដ្ឋាភិបាល ខ្ញុំសូម​សម្ដែង​នូវ​សមានចិត្ត និងការចូលរួ​មរំលែក​ទុក្ខ យ៉ាងក្រៀមក្រំ​បំផុ​តជាមួយក្រុមគ្រួសារ សពឯកឧត្ដម អ៊ុំ ម៉ាន្នូរីន ចំពោះ​ការបាត់បង់​ដ៏ធំ ធេងនេះ។ ឯកឧត្ដម អ៊ុំ ម៉ាន្នូរីន ជាកុល​បុត្រខ្មែរ​មួយ​រូបដែល បានរួមចំណែក​យ៉ាង​សកម្មក្នុង បុព្វហេតុ​ដើម្បី​បម្រើ​ជាតិ សាសនា និងព្រះមហាក្សត្រ។ សូមវិញ្ញាណ​ក្ខន្ធ ឯកឧត្ដម អ៊ុំ ម៉ាន្នូរីន បានទៅ​សោយ​សុខ ក្នុងសុខគតិភព កុំបីឃ្លៀង​ឃ្លាតឡើយ។

គួរបញ្ជាក់​ដែរថា ឯកឧត្ដម អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា ដែលត្រូវ​ជាបង​ប្រុស​របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ បានទទួលមរណ​ភាពកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៤៥នាទី ព្រឹក ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់ ឯកឧត្ដម ម៉ាន្នូរីន គឺជាការបាត់បង់ស្វាមី បិតាជីតា ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូបដែលធ្លាប់បានដង្ហែ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» បំពេញព្រះរាជបូនីយកិច្ចរំដោះជាតិ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវឌ្ឍនភាព វិបុលភាព រុងរឿងជាមហាគ្រួសារខ្មែរ នាសម័យ សង្គមរាស្ត្រនិយម។ ចាប់តាំងពីនីតិកាលទី១ រហូតដល់នីតិកាលទី៣ នៃព្រឹទ្ធសភា ឯកឧត្ដមបានយកអស់   កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកពង្រឹងលទ្ធិប្រជាធិប តេយ្យ និងនីតិរដ្ឋ។

ពិធីដង្ហែ និងបូជាសព នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០១ ខែតុលា ឆ្នាំ​២០១៧ វេលាម៉ោង ៧និង៣០នាទីព្រឹក នៅឈាបនដ្ឋានទីលានមុខវត្តបុទុមវត្តី៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort