សម្តេចធិបតី កោតសរសើរឆន្ទៈយុវជនជាង ៣ពាន់នាក់ ដែលស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦

យោងតាមការបង្ហោះផ្សាយលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ បានចាប់ផ្តើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦ ហើយកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ម្សិលមិញនេះ ដោយគេឃើញមានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ចំនួនជាង ៣ពាន់នាក់ ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ បានបង្ហាញឆន្ទៈស្ម័គ្រចិត្ត ដោយបានអញ្ជើញទៅបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងទទួលពាក្យទូទាំងប្រទេស។

តាមប្រភពដដែលបានបញ្ជាក់ថា ការបំពេញកាតព្វកិច្ចយោធា គឺជាការចូលរួមចំណែក កសាងធនធានយុវជន ឱ្យមានកាយសម្បទានរឹងមាំ មានវិន័យ មានវិជ្ជាជីវៈ មានឆន្ទៈបម្រើសង្គមជាតិ មិនថាក្នុងវិស័យយោធា សាធារណៈ ឬវិស័យស៊ីវិលឯកជននោះទេ គឺយើងបានប្រែក្លាយធនធានយុវជន ឱ្យទៅជាមូលធនពិតប្រាកដ និងមានតម្លៃសម្រាប់សង្គម។

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ គឺជាការបង្ហាញឱ្យឃើញពីការយល់ដឹងអំពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម តាមរយៈការបំពេញកាតព្វកិច្ចយោធា ដើម្បីចូលរួមចំណែកក្នុងការការពារ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តម ស្វាយ ស៊ីថា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុង​ឱកាស​ខួប​ច...

ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
beylikdüzü escort escort beylikdüzü beylikdüzü escort