សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមន្ត្រីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីមូលដ្ឋានត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ និងស្តារឡើងវិញពីទឹកជំនន់ ព្រមទាំងរៀបចំផែនការប្រមូលទឹកទុកប្រើប្រាស់ក្នុងរដូវប្រាំង។ សម្តេចធិបតី បានថ្លែងបែបនេះ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសម្ភោធផ្លូវជាតិលេខ១០ ប្រវែង១៩៧,៣៦៣គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា តាមការព្យាករណ៍ទុករបស់អ្នកវិទ្យាសាស្ត្របានឱ្យដឹងមុនថានៅរយៈពេល៦ខែខាងមុខ ពិភពលោកនឹងជួបប្រទះបាតុភូតគ្រោះរាំងស្ងួតរយៈពេលវែង និងអាកាសធាតុឡើងកម្ដៅ ដែលអាចបង្កជាការខ្វះខាតទឹកប្រើប្រាស់ ដូច្នេះមន្ត្រីអាជ្ញាធរខេត្តទាំងអស់ ត្រូវពិនិត្យមើលលើការដាក់ចេញនយោបាយរំដោះទឹកជំនន់ និងរក្សាទឹកទុកប្រើប្រាស់នៅរដូវប្រាំង។

ក្រៅពីបញ្ហាគ្រោះរាំងស្ងួត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់អាជ្ញាធរខេត្តត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះគ្រោះទឹកជំនន់ ដោយសារមានទីតាំងខ្លះបានស្រកចុះ ប៉ុន្តែទីតាំងខ្លះទៀតនៅបន្តហក់ឡើងខ្ពស់នៅឡើយ។ ទន្ទឹមនោះផងដែរ សម្តេចធិបតី ក៏បានក្រើនរំលឹកដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមលក្ខខណៈទុកជាមុនក្នុងការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់ ដូចជាការផ្តល់ពូជដំណាំដល់កសិករសម្រាប់ដំណាំដែលខូចខាត និងការជួសជុលស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងការខូចខាតផងដែរ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្ថែម ២ដុល្លារលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករន...

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort