យោងតាមការបង្ហោះផ្សាយក្នុងបណ្ដាញសង្គមផ្លូវការរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
បាតបេតុងដែលមានសុវត្ថិភាពនិងបន្ទប់ទឹកដែលងាយ ស្រួលចូលប្រើប្រាស់៖ ការផ្លាស់ប្តូរទាំងនេះអាចបង្កើតផលវិជ្ជមានយ៉ាងធំធេង។
នៅភូមិរង់ចាំ ស្រុកស្វាយចេក គណៈប្រតិភូរដ្ឋាភិបាលសហរដ្ឋអាមេរិកដឹកនាំដោយលោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក U.S. Embassy Phnom Penh, Cambodia និងអង្គការ IOM Cambodia បានចុះសួរសុខទុក្ខគ្រួសារដែលទទួលបានការគាំទ្រក្នុងការកែលម្អលំនៅឋានរបស់ពួកគេ រួមទាំងការចាក់កម្រាលបេតុងនិងការកែលម្អបន្ទប់ទឹកសម្រាប់ជនមានពិការភាព មនុស្សចាស់និងគ្រួសារងាយរងគ្រោះផ្សេងទៀត។
ការចុះសួរសុខទុក្ខនេះ ក៏ជាឱកាសមួយក្នុងការជួប ពិភាក្សាផ្ទាល់ជាមួយគ្រួសារនិងថ្នាក់ដឹកនាំសហគមន៍ ដើម្បីស្តាប់ពីការផ្លាស់ប្តូរដែលពួកគេទទួលបាននិងបាន ឃើញពីផលវិជ្ជមានជាក់ស្តែងនៅលំនៅឋានបណ្តោះអាសន្នរបស់ពួកគាត់ផងដែរ។
ការស្តារឡើងវិញមិនគ្រាន់តែជាការសាងសង់លំនៅឋានប៉ុណ្ណោះទេ ថែមទាំងជួយឱ្យគ្រួសារនីមួយៗមានអារម្មណ៍សុវត្ថិភាពនៅទីកន្លែងដែលពួកគាត់ហៅថា “ផ្ទះ”។
A safer floor and a more accessible bathroom: These small changes can make a big difference.
In Rongcham Village, Svay Chek District, Chargé d’Affaires Aleks Zittle, a U.S. Government delegation and IOM Cambodia visited families receiving support to improve their homes — including concrete floor and bathroom improvements for persons with disabilities, older people and other vulnerable households.
The visit was also a chance to sit down with families and community leaders, hear what has changed for them, and see the progress taking shape in their homes.
Recovery is not just about rebuilding houses, it’s about helping families feel safer in places they can call home.







