នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលទាំងស្រុងនូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃហើយបញ្ជាក់ជាថ្មីនូវអធិបតេយ្យភាពដែលមិនអាចរំលោភបំពានបានរបស់កម្ពុជាលើទឹកដីរបស់ខ្លួន ដែលត្រូវបានចាក់គ្រឹះ យ៉ាងរឹងមាំតាមផ្លូវច្បាប់ដោយសន្ធិសញ្ញាអន្តរជាតិជាប្រវត្តិសាស្រ្ត។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ក៏បានបញ្ជាក់ថា ក្នុងនាមប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាន ឯកឧត្តម សូមទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ឯកឧត្តម សមាជិកព្រឹទ្ធសភា Nophadol In-na ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការបន្តពង្រាយកងទ័ពទៅមុខនិងការឈ្លានពានតាមផ្លូវអាកាសជាបន្តបន្ទាប់ពីសំណាក់ប្រទេសថៃគឺជាការរំលោភបំពានដោយផ្ទាល់លើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងពិធីសារទ្វេភាគីដែលមានស្រាប់។
សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងដូចតទៅ៖










