យោងតាមការបង្ហោះផ្សាយរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិបានឲ្យដឹងថា នៅវេលាម៉ោង៩:០០ ព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ដឹកនាំធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) សរុបចំនួន២២រូប ស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ នៅទីស្តីការក្រសួងការពារជាតិ។
On the morning of September 3, 2026, at 9:00 a.m., His Excellency Lieutenant General Rath Dararoth, Secretary of State of the Ministry of National Defence, leads a briefing for the Military Attaché Corps Phnom Penh (MACPP), comprising 22 representatives, on the latest developments and situation along the Cambodia–Thailand border at the Ministry of National Defence.










