សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជម្លោះព្រំដែនកម្ពុជា-ថៃ ជាការតស៊ូមតិដើម្បីគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានថ្លែងថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនមែនត្រឹមតែជាបញ្ហាផ្ទៃក្នុងទ្វេភាគីរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាជាការព្រួយបារម្ភរួមរបស់សកលលោក ក្នុងការរួមគ្នាគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ គោលការណ៍មិនរំលោភបំពានព្រំដែន និងធម្មនុញ្ញអាស៊ាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជូនចំពោះសហគមន៍អន្តរជាតិ ព្រមទាំងបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដែលបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់បទឈប់បាញ់ និងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមយន្តការច្បាប់អន្តរជាតិ និងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ ជាមួយគ្នានេះ កម្ពុជាបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថានឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការគាំទ្របន្ថែមទៀតពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់។

ទន្ទឹមនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងសង្កត់ធ្ងន់ពីទស្សនៈច្បាប់ និងសន្តិភាពថាច្បាប់មិនអាចការពារសន្តិភាពបានឡើយ ប្រសិនបើរដ្ឋរងគ្រោះត្រូវបានទុកចោលឱ្យនៅឯកោ ក្នុងពេលដែលមានការរំលោភបំពានច្បាប់នោះ។ សម្តេចធិបតិ ក៏បានបញ្ជាក់បន្ថែមថា សាមគ្គីភាពនឹងស្តែងចេញនូវតម្លៃពិតប្រាកដ តាមរយៈការរួមគ្នាការពារគោលការណ៍រួមសម្រាប់គ្រប់ប្រជាជាតិ ការគាំទ្រការអនុវត្តកិច្ចព្រមព្រៀងនានា ការការពារប្រជាជនស៊ីវិល និងការបន្តរក្សាបណ្តាញកិច្ចសន្ទនាឱ្យបានជាដាច់ខាត ទោះបីជាស្ថិតក្នុងស្ថានភាពប្រឈមនឹងភាពតានតឹងយ៉ាងណាក៏ដោយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort