សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ វត្តមានឯកឧត្តមប្រធានរដ្ឋសភាអូស្ត្រាលី ធ្វើឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា-អូស្រា្តលីកាន់តែមានការរីកចម្រើនឡើង

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់រដ្ឋសភាបានឲ្យដឹងថា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម មិលតុន ឌីក (Milton Dick) ប្រធានរដ្ឋសភាប្រទេសអូស្ត្រាលី នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តម អញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd ISC) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការអញ្ជើញមកកាន់កម្ពុជារបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអូស្ត្រាលីនៅក្នុងឱកាសនេះ នឹងធ្វើឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិ កាន់តែមានការរីកចម្រើនឡើងទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។

សម្តេចបានសង្កត់ធ្ងន់ថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ ដឹកនាំរៀបចំដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភាមួយរូប ក្នុងគោលបំណងដើម្បីកសាងនូវទំនុកចិត្ត តាមរយៈកិច្ចសន្ទនានិងការការពារសន្តិភាព ដោយផ្អែកលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

ឯកឧត្តម មីលតុន ឌីក បានវាយតម្លៃខ្ពស់និងគាំទ្រពេញទំហឹង ចំពោះការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅកម្ពុជាដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ បន្ថែមទៀតនៅក្នុងការបម្រើផលប្រយោជន៍ប្រទេសទាំងសងខាង តាមរយៈក្រុមមិត្តភាព និងសភាវ័យក្មេងជាដើម។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណង និងជំនួយអភិវឌ្ឍន៍ដល់កម្ពុជាសរុបប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិក។ កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទាំងពីរមានច្រើនវិស័យ មានជាអាទិ៍ ពាណិជ្ជកម្ម និងអប់រំជាដើម។ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអូស្ត្រាលីបានកើនឡើងដល់ប្រមាណជាង៦០០លានដុល្លារអាមេរិកនៅឆ្នាំ២០២៥។ បច្ចុប្បន្ននេះ អូស្ត្រាលីគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា ទាំងលើវិស័យសេដ្ឋកិច្ច កំណែទម្រង់អភិបាលកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។

សម្តេចប្រធានរដ្ឋសភា បានគាំទ្រប្រសាសន៍លើកឡើងរបស់ឯកឧត្តមប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា ការលើកឡើងទាំងនោះស្របនឹងតថភាពជាក់ស្តែងនៅកម្ពុជា ដូចជាការកសាងធនធានមនុស្សជាដើម។ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានផ្តោតសំខាន់លើការកសាងធនធានមនុស្សជាអាទិភាព ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

សម្តេចប្រធានរដ្ឋសភា បានអរគុណប្រទេសអូស្ត្រាលី ដែលបានចូលរួមស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាំងពីដើមរហូតមក។ ប្រជាជនកម្ពុជាបានចងចាំនូវឈ្មោះ ឧត្តមសេនីយ៍ឯក ចន សាន់ឌឺសុន (John Sanderson) ជាមេបញ្ជាការមួយរូបនៅក្នុងកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជនជាតិអូស្ត្រាលី ដែលបានបំពេញតួនាទីជាមេបញ្ជាការកងកម្លាំងយោធានៃអង្គការសហប្រជាជាតិ (UNTAC) ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣។

សម្តេចក៏បានបង្ហាញការគាំទ្រចំពោះ លោកជំទាវ កាទ្រីណា ឃូបពឺ (Katrina Cooper) ដែលជាអ្នកការទូត និងជាអ្នកជំនាញច្បាប់អូស្ត្រាលីដ៏ល្បីឈ្មោះមួយរូប ដែលបានទទួលធ្វើជាប្រធានគណៈកម្មាធិការសម្របសម្រួល ស្តីពីព្រំដែនសមុទ្រ និងតំបន់ត្រួតស៊ីគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោយពីប្រទេសថៃបានលុបចោលជាឯកតោភាគី នូវកិច្ចព្រមព្រៀងឆ្នាំ២០០១ ជាមួយកម្ពុជាស្តីពីដែនសមុទ្រត្រួតស៊ីគ្នានោះ។ កម្ពុជាបានស្នើសុំឱ្យមាន «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយជម្លោះព្រំដែនសមុទ្រ និងតំបន់ត្រួតស៊ីគ្នា។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ក្នុងនាមកម្ពុជាជារដ្ឋតូចមួយ កម្ពុជាគ្មានបំណងប្រាថ្នារំលោភបំពានប្រទេសណានោះទេ។ កម្ពុជាចង់ការពារអ្វីដែលជាកម្មសិទ្ធិស្របច្បាប់របស់ប្រទេសខ្លួនតែប៉ុណ្ណោះ។ កម្ពុជាស្រលាញ់សន្តិភាព មានបំណងប្រាថ្នា និងឆន្ទៈក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៥ ខែសីហា ឆ្ន...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិជ្រាបអំពីកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន របស់រាជរដ្ឋាភិបាល ដែលមានអត្ថន័យដូចតទៅ៖
beylikdüzü escort escort beylikdüzü beylikdüzü escort