ខណៈកម្ពស់ទឹកទន្លេមេគង្គឡើងខ្ពស់ ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋ

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គ.ម ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទឹកជំនន់ឆ្នាំនេះនឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សូមឱ្យពិនិត្យមើលនៅក្នុងត្រៀមអន្ដរាគមន៍។ អាទិភាពគឺអាយុជីវិតរបស់ប្រជាជន សុវត្ថិភាពរបស់ប្រជាជន គឺសំខាន់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈដើម្បីជួយគ្រប់កន្លែង»។

សម្ដេចនាយករដ្ឋមន្ដ្រី បានបន្ថែមថា បញ្ហាទឹកជំនន់នេះ មិនអាចទប់ស្កាត់គ្រោះធម្មជាតិ បាន ១០០% ទេ ហើយក៏គ្មានប្រទេសណា អាចទប់បានដែរ ដូច្នេះ អាជ្ញាធរត្រូវត្រៀមអន្ដរាគមន៍គ្រប់ពេលវេលា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់
beylikdüzü escort escort beylikdüzü beylikdüzü escort