ព្រះមហាក្សត្រ៖ សម្តេចតេជោ ហ៊ុន សែន នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសអំឡុងពេលថៃឈ្លានពានកម្ពុជា

ក្នុងព្រះរាជពិធីសម្ពោធ 《វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធ​សភា》នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរម​នាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៅក្នុង គ្រប់កាលៈទេសៈ ដែលប្រទេសជាតិត្រូវទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេសនាពេលកន្លងទៅសម្តេចបានដឹកនាំ និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេសជាមួយបងប្អូនវីរយុទ្ធជនជាតិយើងនៅគ្រប់លំដាប់ថ្នាក់ និងនៅតាមទីតាំងបញ្ជាការជួរមុខតាមបណ្តោយព្រំដែនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ប្រឹក្សាយោបល់ យុទ្ធសាស្ត្រ ផ្តល់ការលើកទឹកចិត្ត គាំទ្រគ្រប់បែបយ៉ាង និងគ្រប់ទិដ្ឋភាពដោយគ្មានពេលសម្រាក ទាំងយប់-ថ្ងៃ ដើម្បីបុព្វហេតុតែមួយគត់គឺការការពារឱ្យខាងតែបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិយើង ។

ទន្ទឹមនោះផងដែរ ព្រះករុណាព្រះមហាក្សត្រ បានសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលបានរូបរួមជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទេពកោសល្យដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូលក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ សមរភូមិការទូត សមរភូមិយោធា និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យភាពជាតិ ការពារ បូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort