សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍រាល់គំនិតយោបល់ក្នុងន័យស្ថាបនា

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្ដេចបានជួបជាមួយអ្នកវិភាគសង្គម អ្នកនយោបាយជើងចាស់ម្នាក់ ហើយអ្នកនយោបាយសួរសម្ដេចថា មានបញ្ញវន្តទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសច្រើន ដែលមិននៅក្នុងជួររាជរដ្ឋាភិបាលទេ ហើយគេចង់ជួយជាគំនិត យោបល់ ទៅលើប្រធានបទមួយចំនួនដែលគេចាប់អារម្មណ៍ តើសម្ដេចទទួលឬអត់? សម្ដេចឆ្លើយតបថា បើមានហេតុផលត្រឹមត្រូវ កុំតែជេរយកៗ គឺអត់ស្ដាប់ទេ។ បើវិភាគច្បាស់លាស់ ផ្អែកលើមូលដ្ឋាន អត់ចាំបាច់ស្របទេ ហើយសម្តេចចង់បាននូវចំណុចខ្វះខាតដើម្បីពង្រឹង មិនចាំបាច់ស្របស្របក៏បាន ចំណុចស្របខ្ញុំដឹងហើយ គោលនយោបាយខ្ញុំដាក់ ខ្ញុំដឹងទិសដៅ ប៉ុន្ដែខ្ញុំចង់បានការវាយតម្លៃមួយ ហើយស្វាគមន៍ទាំងអស់។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីចាត់ទុកសកម្មភាពជេរ និងជាន់ពន្លិចរបស់ក្រុមអ្នកនយោបាយក្រៅស្រុកមួយក្ដាប់តូច គឺមានផ្នត់គំនិតចង្អៀតចង្អល់ គ្មានផ្នត់គំនិតបង្រួបបង្រួមជាតិនោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារទៅក្រុមប្រឆាំងមួយក្ដាប់តូចនោះឱ្យធ្វើនយោបាយដោយឆន្ទៈពិតប្រាកដ កុំងាកជេៗ ខណៈបើមានឆន្ទៈពិតប្រាកដ គោរពគ្នាទៅវិញទៅមក នេះគឺជាវប្បធម៌នៃការបង្រួបបង្រួមគ្នាពិតប្រាកដហើយសម្ដេចនឹងស្វាគមន៍។ សម្ដេចធិបតីបញ្ជាក់ថា៖«បើជួបអត់ជេរ បើជេរអត់ជួប»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់​កម្ពុជាវិញហើយ ក្រោយប...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមក​ដល់​ប្រទេសកម្ពុជាវិញហើយ
beylikdüzü escort escort beylikdüzü beylikdüzü escort