ផ្លូវក្រវាត់ព្រំដែនប្រវែងជាង ២៦០ គីឡូម៉ែត្រ សម្រេចបាន ៩៨.៨៧% នេះគឺសមិទ្ធផលផ្លែផ្កានៃមូលនិធិជាតិ និងកម្លាំងសាមគ្គីខ្មែរ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ឱ្យដឹងថា គម្រោងស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា ក្រោមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (ក.គ.ម) សម្រេចបានលទ្ធផលរហូតដល់ ៩៨,៨៧% ហើយ លើផែនការផ្លូវសរុបប្រវែង ២៦៤,៤០ គីឡូម៉ែត្រ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ ហើយការសម្រេចបានលទ្ធផលយ៉ាងឆាប់រហ័សនេះ គឺបានមកពីការប្រកៀកស្មាគ្នារវាងកងកម្លាំងវិស្វកម្ម និងការចូលរួមថវិកាផ្ទាល់ពីប្រជាពលរដ្ឋខ្មែរ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍ណែនាំរបស់ សម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីប្រកបដោយតម្លាភាព និងសន្សំសំចៃខ្ពស់។

នៅក្នុងដំណើរការកសាងប្រមាណ ២០ ខែកន្លងមកនេះ ក្រុមការងារបានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រកបដោយសុវត្ថិភាពលើផ្ទៃដីជាង ៦,៦ លានម៉ែត្រការ៉េ ដោយប្រមូលបានគ្រាប់គ្រប់ប្រភេទ ១០៦ គ្រាប់ (រួមទាំងគ្រាប់បែកចង្កោម ៤៣ គ្រាប់)។ ជាមួយគ្នានេះ កម្លាំងវិស្វកម្ម ៨ កងឯកភាព រួមជាមួយគ្រឿងចក្រ ២៨៦ គ្រឿង បានប្រយុទ្ធក្តៅគគុកនៅលើសមរភូមិការដ្ឋាន ដោយស្ថាបនាផ្លូវក្នុងខេត្តមណ្ឌលគិរីបាន ១០% រួចរាល់ស្ថាពរ និងខេត្តរតនគិរីសម្រេចបាន ៩៧,៦៣% ហើយសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏សំខាន់មួយ គឺកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងបានឈូសបើកផ្លូវរហូតទៅដល់ «បង្គោលលេខ ០» (តំបន់កន្ទុយនាគ) ដែលជាចំណុចប្រសព្វព្រំដែនប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។

ក្រៅពីការកសាងតួផ្លូវ និងការចាក់ក្រាលល្បាយកម្ទេចថ្មកិនបង្ហាប់ ក្រុមការងារក៏បានសង់រួចរាល់នូវសំណង់សិល្បការ្យជាច្រើន រួមមាន លូប្រអប់ ៥៤ កន្លែង, លូមូល ៤៨៤ កន្លែង, ស្ពានបេតុង ២ កន្លែង, សំណង់បេតុងរក្សាទឹក ១៤ កន្លែង ព្រមទាំងបានដាំដើមត្នោតដែលជាអត្តសញ្ញាណជាតិបានចំនួន ៥.១៦៦ ដើម នៅតាមបណ្តោយព្រំដែន។ បច្ចុប្បន្ន ក្រុមការងារកំពុងបន្តថែទាំផ្លូវក្នុងខេត្តមណ្ឌលគិរី ដើម្បីការពារការខូចខាតក្នុងរដូវវស្សា និងជំរុញការស្ថាបនាផ្នែកដែលនៅសល់ក្នុងខេត្តរតនគិរី ឱ្យបានរួចរាល់ 100% នាពេលឆាប់ៗខាងមុខនេះ៕

 

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort