តើហេតុអ្វីបានជារាជរដ្ឋាភិបាលសម្រេចពុះពារកសាងផ្លូវទៅកាន់តំបន់កន្ទុយនាគ ឱ្យទាល់តែបាន?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំគម្រោងសាងសង់ផ្លូវ ៧៨ កន្លះ ចេញពីក្រុងបានលុង (ខេត្តរតនគិរី) តម្រង់ទៅកាន់តំបន់កន្ទុយនាគ ពីព្រោះតំបន់កន្ទុយនាគនេះ គឺជាដែនដីដែលពុំទាន់មាននរណាធ្លាប់បានទៅដល់ពីខាងដីកម្ពុជានៅឡើយទេ ដោយសារសដីមានភាពចោតខ្លាំង រហូតដល់បច្ចុប្បន្ន ប្រសិនបើចង់ចូលទៅកាន់ទីនោះ គឺទាល់តែសុំការអនុញ្ញាតចូលតាមច្រកនៃប្រទេសវៀតណាម រួចទើបត្រឡប់ចូលមកដីកម្ពុជាវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យកងវិស្វកម្មយោធា ពុះពារសាងសង់ផ្លូវនេះឱ្យបានជាដាច់ខាត ទោះត្រូវឆ្លងកាត់ឧបសគ្គ លំបាក ឬចម្ងាយឆ្ងាយយ៉ាងណាក៏ដោយ ការធ្វើផ្លូវនេះ មិនត្រឹមតែដើម្បីការពារអធិបតេយ្យភាពជាតិនោះទេ ប៉ុន្តែថែមទាំងតភ្ជាប់ផ្លូវលើដីខ្មែរផ្ទាល់ទៅដល់តំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វមុំបីរវាងកម្ពុជា វៀតណាម និងឡាវ ហើយព្រមទាំងបន្សល់ទុកឱ្យកូនខ្មែរគ្រប់រូបមានឱកាសបានទៅទស្សនាកន្លែងចុងដែនដីមុំបីដោយផ្ទាល់ផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort