សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យទាមទារភាពអត់ធ្មត់ យើងអាចប្ដូរវិធីសាស្ត្រ តែយើងមិនបោះបង់គោលដៅជាតិឡើយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ភាពជោគជ័យពិតប្រាកដជានិច្ចកាលត្រូវការពេលវេលាយូរអង្វែង ភាពអំណត់អត់ធ្មត់ ការប្រឈមមុខ និងភាពច្នៃប្រឌិតខ្ពស់ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប។

នាឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា ក្នុងការអនុវត្តភារកិច្ចផ្សេងៗ ជួនកាលការដើរតាមផ្លូវត្រង់ ឬវិធីសាស្ត្រដើម មិនអាចទៅមុខរួចឡើយ ទោះបីជាយើងបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពយ៉ាងណាក៏ដោយ អ្វីដែលសំខាន់បំផុតគឺស្មារតី «មិនបោះបង់» ដោយត្រូវចេះកែច្នៃ និងស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីសម្រេចគោលដៅឱ្យទាល់តែបាន។

ជាមួយគ្នានោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ពេលខ្លះដើរត្រង់វាជិត ប៉ុន្តែវាទៅមិនរួច វាត្រូវការពីជំហាន ហើយតាំងពីយើងធ្វើការងារផ្ទាល់ខ្លួន រហូតទៅដល់ការចរចាសន្តិភាព និងការចរចាបទឈប់បាញ់ រឿងនេះពេលខ្លះគឺដូចតែគ្នា ហើយជួនកាលទៅផ្លូវត្រង់មិនផ្តល់ផលប្រយោជន៍ឱ្យយើង យើងសុខចិត្តដើរឆ្ងាយបន្តិច ប៉ុន្តែយើងមិនបោះបង់នូវអ្វីដែលយើងចង់បាននោះទេ»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort