តើរាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រអ្វីខ្លះក្នុងការប្រែក្លាយកុមារ និងយុវជន ឱ្យក្លាយជាធនធានមនុស្សពេញលេញសម្រាប់ជាតិ?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «មនុស្ស» ជាធនធានចម្បង និងចាំបាច់បំផុតដែលមិនអាចខ្វះបាន ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើនទៅមុខ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារសុខាសៀមរាប។

នាឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងកែច្នៃប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារ និងយុវជនដែលជាទំពាំងស្នងឫស្សី ឱ្យក្លាយជាធនធានមនុស្សពេញលេញ មានចំណេះដឹងជ្រៅជ្រះ ជំនាញច្បាស់លាស់ ប្រកបដោយសីលធម៌ វិន័យ និងមានសុខភាពផ្លូវកាយ-ផ្លូវចិត្តរឹងមាំ ដើម្បីឆ្លើយតបបានយ៉ាងស័ក្តិសមទៅនឹងតម្រូវការទីផ្សារការងារ និងការងារកសាងការពារជាតិមាតុភូមិ។

ទន្ទឹមនឹងនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្ដិសិទ្ធិ និងសមធម៌ខ្ពស់បំផុត ហើយការងារកែទម្រង់នេះ នឹងត្រូវអនុវត្តតាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ដស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកផលប្រយោជន៍ជាអតិបរមាពីសក្ដានុពល និងផលលាភផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន យកមកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែជឿនលឿន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort