សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សដែលមានសមត្ថភាព ធ្វើឱ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសផ្សេង

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ធនធានមនុស្សដែលមានសមត្ថភាព ហើយមានសុខភាពល្អ អាចធ្វើឱ្យប្រទេសយើងមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងក្នុងបរិបទសាកលភាវូបនីយកម្ម។

នាឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អំឡុងពេលសម្ដេចអញ្ជើញបំពេញទស្សនកិច្ចនៅរុស្ស៊ី ជប៉ុន បារាំងឬប្រទេសផ្សេងទៀតគឺបានពិភាក្សាគ្នាអំពីទំនាក់ទំនងពង្រឹងក្នុងការវិនិយោគទៅវិញទៅមក ជាពិសេសធ្វើយ៉ាងម៉េចដើម្បីឱ្យយើងមានភាពទាក់ទាញក្នុងនោះគឺធនធានមនុស្សជាកត្តាសំខាន់។

ទន្ទឹមនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកដែរថា ដំណើរចូលរួមបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសប្បនិម្មិត ឆ្នាំ២០២៦ កាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិនកន្លងទៅ គឺដើម្បីទាញផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងពីយន្តការផ្សេងៗទៀតដើម្បីទាញចូលមកពង្រឹងខ្លួនយើង ខណៈ AI គឺជាបច្ចុប្បន្ន និងអនាគត បើយើងមិនទទួលស្គាល់ មិនត្រៀមលក្ខណៈ និងមិនចាប់ឱកាសពីឥឡូវយើងនឹងដើរថយក្រោយគេហើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort