សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់អប់រំកាន់តែស៊ីជម្រៅ ធ្វើឱ្យគ្រឹះស្ថានឧត្តមសិក្សារីកចម្រើន និងសិស្ស-និស្សិតកាន់តែមានសមត្ថភាព

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងភាគីពាក់ព័ន្ធក្នុងវិស័យអប់រំទាំងអស់ ព្រមទាំងគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការ និងកម្មវិធីកែទម្រង់នានា សំដៅលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាពិសេសការកែទម្រង់ឧត្តមសិក្សា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប។

នាឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការកែទម្រង់វិស័យអប់រំបានស្តែងចេញជាលទ្ធផលយ៉ាងជាក់ស្តែង ដោយធ្វើឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន រីកលូតលាស់យ៉ាងឆាប់រហ័ស ព្រមទាំងជួយឱ្យគុណភាពនៃការអប់រំ និងការបណ្ដុះបណ្ដាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយសមិទ្ធផលនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈការកើនឡើងនូវចំនួនសិស្ស-និស្សិតកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងសមត្ថភាព និងទទួលបានជ័យលាភីលើមុខជំនាញវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ទាំងក្នុងកម្រិតតំបន់ និងនៅលើឆាកអន្តរជាតិ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort