សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ជាសរសៃឈាមសេដ្ឋកិច្ចតភ្ជាប់ប៉ូលសំខាន់ៗ និងភូមិភាគឦសាន

នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ ទៅកាន់ក្រុងកំពង់ចាម។

នៅក្នុងពិធីនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីតម្លៃយុទ្ធសាស្ត្រនៃខ្សែផ្លូវនេះ រួមមាន៖

១. កំណាត់ផ្លូវជាតិលេខ៧ នេះ គឺជាខ្សែផ្លូវដ៏សំខាន់ដែលតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និងផ្លូវខេត្តជាច្រើន (រួមមានផ្លូវជាតិលេខ៦, ៦០, ៧០, ៧១ និងផ្លូវខេត្តលេខ ២២២, ២២៣) ដែលជួយសម្រួលការធ្វើដំណើរតភ្ជាប់ពីស្គន់ ឆ្ពោះទៅរាជធានីភ្នំពេញ កំពង់ធំ សៀមរាប ស្រុកនានាក្នុងខេត្តកំពង់ចាម និងបន្តភ្ជាប់ទៅកាន់តំបន់ភូមិភាគឦសាន នេះជាបណ្តាញតភ្ជាប់សរសៃឈាមសេដ្ឋកិច្ច។

២. ការស្តារនិងពង្រីកផ្លូវនេះ បានប្រែក្លាយទៅជាខ្សែផ្លូវដ៏រឹងមាំ និងធំទូលាយ ដែលជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងខេត្តកំពង់ចាម និងបណ្តាខេត្តជាប់ព្រំប្រទល់ នេះជាជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច-សង្គម។

៣. ផ្លូវនេះក៏ជាកាតាលីករជួយទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់ប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រនានាក្នុងខេត្តកំពង់ចាមផងដែរ។

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ ផ្លូវមួយខ្សែនេះនឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តោយផ្លូវកាន់តែរីកចម្រើន ធូរធារ និងផ្តល់ជម្រើសកាន់តែប្រសើរក្នុងការធ្វើដំណើរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort