សម្តេចប្រធានរដ្ឋសភា បញ្ជាក់ពីជំហររឹងមាំរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ ដោយសន្តិវិធី ខណៈ UN ប្រកាសគាំទ្រពេញទំហឹង

នៅក្នុងជំនួបពិភាក្សាការងាររវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយ លោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ សម្តេចប្រធានរដ្ឋសភា បានលើកឡើងអំពីស្ថានភាពទំនាស់ព្រំដែនកម្ពុជា-ថៃ និងការសម្រេចរបស់កម្ពុជាក្នុងការផ្តល់សច្ចាប័នលើច្បាប់សមុទ្រ ក៏ដូចជាការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ហើយកម្ពុជាប្រកាន់គោលជំហរដ៏រឹងមាំនិងមិនកែប្រែក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញាពាក់ព័ន្ធ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។

នាឱកាសនោះផងដែរ លោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហរសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា ដោយលោកស្រីបានសង្កត់ធ្ងន់ និងសម្តែងការជឿជាក់ក្នុងនាមស្ថាប័នអង្គការសហប្រជាជាតិថា ប្រទេសជិតខាងទាំងពីរ កម្ពុជានិងថៃ នឹងដោះស្រាយការខ្វែងគំនិតគ្នានេះដោយសន្តិវិធី ស្របតាមស្មារតីនៃធម្មនុញ្ញសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជននៃប្រទេសទាំងពីរផងដែរ។

នៅក្នុងជំនួបពិភាក្សាការងារនេះផងដែរ សម្តេចប្រធានរដ្ឋសភា និងលោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា បានឯកភាពគ្នានៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យការបំពេញ មុខងាររបស់រដ្ឋសភា បម្រើប្រជាពលរដ្ឋ និងប្រទេសជាតិកាន់តែមានប្រសិទ្ធភាពឡើង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort