តើអ្វីជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីការពារជាតិយូរអង្វែង?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការពារជាតិមិនមែនការពារមួយថ្ងៃទេ ប៉ុន្ដែការពារជាតិគឺត្រូវការប្រើប្រាស់រយៈពេលយូរអង្វែង ដ៏រាបណាប្រទេសខ្មែរនៅតែជាប្រទេស ការពារជាតិត្រូវតែធ្វើ ព្រោះនេះជាបេសកកម្មដ៏សំខាន់ដោយរួមបញ្ចូលទាំងការការពារបូរណភាពទឹកដី និងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលដាច់ខាតត្រូវតែអនុវត្តជាប្រចាំមិនអាចខកខានបានឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា ការពង្រឹងវិស័យអប់រំដើម្បីផ្តល់ចំណេះដឹង ចំណេះធ្វើ និងការលើកកម្ពស់វិស័យសុខាភិបាលដើម្បីធានាបាននូវសុខភាពមាំមួនរបស់ប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រគន្លឹះ និងជាការវិនិយោគដ៏មានតម្លៃបំផុតរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតនូវ «មនុស្សរឹងមាំ» ដែលជាខឿនការពារជាតិដ៏មានឥទ្ធិពល និងប្រកបដោយចីរភាពសម្រាប់ជាតិមាតុភូមិទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងចុះសួរសុខទុក្ខដល់ជ...

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិបានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១៥នាទីព្រឹក
beylikdüzü escort escort beylikdüzü beylikdüzü escort