សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្រេចចិត្តជាប្រវត្តិសាស្ត្រ ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសម្រេចចិត្តដ៏សំខាន់មួយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ដោយបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃ «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ ចំណាត់ការនេះ ធ្វើឡើងក្នុងគោលដៅការពារអធិបតេយ្យជាតិ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។ នេះយោងតាមសេចក្តីថ្លែងការណ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ កម្ពុជានិងថៃធ្លាប់មានក្របខ័ណ្ឌទ្វេភាគី តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងអភិវឌ្ឍធនធានរួមគ្នាដោយសន្តិវិធី។ ទោះជាយ៉ាងណា ឱកាសចរចាទ្វេភាគីត្រូវបានប្រើប្រាស់អស់លទ្ធភាព បន្ទាប់ពីភាគីថៃបានប្រកាសសម្រេចចិត្តដកខ្លួនចេញពីក្របខ័ណ្ឌទ្វេភាគីនេះ ទោះបីជាមានការស្នើសុំឱ្យពិចារណាឡើងវិញពីកម្ពុជាក៏ដោយ។ ការដើរចេញរបស់ភាគីថៃ មានន័យថា MOU 2001 ដែលជាយន្តការតែមួយគត់ក្នុងរយៈពេលជាង ២៥ឆ្នាំកន្លងមក មិនអាចបន្តយកមកប្រើប្រាស់បានទៀតឡើយ ទើបជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាយ៉ាងម៉ត់ចត់លើជម្រើសផ្លូវច្បាប់អន្តរជាតិ។

ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា ទាំងកម្ពុជានិងថៃ សុទ្ធតែជារដ្ឋភាគីនៃអនុសញ្ញា UNCLOS យន្តការផ្សះផ្សាដោយបង្ខំនេះ មិនមែនជាសកម្មភាពឯកតោភាគី ឬជាការបង្កើនភាពតានតឹងនោះទេ ប៉ុន្តែជាវិធីសាស្ត្រច្បាប់ដោយសន្តិវិធី ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរ បង្ហាញជំហររៀងៗខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយ ដែលមានសមាជិកជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិចំនួន ៥រូប។ នេះជាករណីទីពីរហើយក្នុងប្រវត្តិសាស្ត្ររបស់ UNCLOS ដែលយន្តការនេះត្រូវបានយកមកប្រើប្រាស់ ដោយករណីទីមួយត្រូវបានអនុវត្តដោយជោគជ័យរវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី រហូតឈានដល់ការដោះស្រាយព្រំដែនសមុទ្រដោយសន្តិវិធីនៅឆ្នាំ២០១៨។

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាបន្តប្រកាសជាថ្មីនូវគោលជំហរមិនរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ ប៉ុន្តែក៏ប្ដេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារអធិបតេយ្យជាតិខ្លួនឯង ដោយមិនមែនតាមរយៈការប្រើប្រាស់កម្លាំងយោធានោះទេ គឺតាមរយៈការប្រើប្រាស់ច្បាប់អន្តរជាតិ និងការរួមគ្នាដោះស្រាយដោយសុឆន្ទៈពិតប្រាកដ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

វិចារណកថា! ឡានីណា (La Niña)៖ ឥទ្ធិពលអាកាសធាតុសកល និងមេរៀននៃភាពធន់

ឡានីណា (La Niña) ដែលជារឿយៗត្រូវបានពិពណ៌នាថាជាសមភាគី (បាតុភូតផ្ទុយ) នៃបាតុភូតអែលនីញ៉ូ គឺជាបាតុភូតអាកាសធាតុដ៏មានឥទ្ធិពលបំផុតមួយក្នុងការកំណត់ទម្រង់នៃគំរូអាកាសធាតុនៅទូទាំងសកលលោក
beylikdüzü escort escort beylikdüzü beylikdüzü escort