សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់ គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងខិតខំប្រឹងប្រែងប្រកបដោយស្មារតីបុរេសកម្មដែលមានការគិតគូរទុកជាមុន នៅក្នុងការអនុវត្តគោលនយោបាយកែទម្រង់មុតស្រួច និងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមទិសស្លោក «ការកែទម្រង់ គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ច»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារថ្មី នៅក្នុងរាជធានីភ្នំពេញ។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងរំលឹកដល់ប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលធ្លាប់បានដាក់ចេញនូវពាក្យស្លោកជាប្រវត្តិសាស្ត្រថា «កែទម្រង់រស់ មិនកែទម្រង់គឺស្លាប់»។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ទស្សនៈនេះគឺត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ដោយមិនថាស្ថាប័នរដ្ឋ ឬឯកជននោះទេ គឺដាច់ខាតត្រូវតែធ្វើការកំណែទម្រង់ជាប្រចាំដើម្បីភាពរីកចម្រើន។

ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់បន្ថែមថា គោលការណ៍នៃការធ្វើកំណែទម្រង់នេះ មិនមែនជារឿងថ្មី ឬទើបតែធ្វើឡើងក្រោយពេលមានសង្គ្រាមនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកែទម្រង់នៅគ្រប់ស្ថាប័នរដ្ឋតាំងពីដើមអាណត្តិមកម៉្លេះ។ ហើយសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា វិធានការគន្លឹះដ៏សំខាន់បំផុតមួយ គឺការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើវិភាគមុខងារ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ (២០ ឧសភា ...

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ (២០ ឧសភា ២០២៦)
beylikdüzü escort escort beylikdüzü beylikdüzü escort