សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា-ថៃប្តេជ្ញាចិត្តរួមគ្នាក្នុងការសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែង

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមស្តីពីជំនួបត្រីភាគីរវាង កម្ពុជា-ថៃ និងហ្វីលីពីន នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្តេច បានជួបប្រជុំជាមួយនាយករដ្ឋមន្រ្តីថៃ ដោយបានប្តេជ្ញាចិត្តរួមគ្នាក្នុងការសម្រេចឱ្យបាន នូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការពិភាក្សាបានផ្តោតលើវិធានការកាត់បន្ថយភាពតានតឹង និងការកសាងទំនុកចិត្តដើម្បីស្តារនិងពង្រឹងក្របខ័ណ្ឌការងារ ដែលមានដំណើរការមួយសម្រាប់សន្តិសភាពយូរអង្វែង និងការធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ និងបានពិភាក្សាអំពីការចាប់ផ្តើមឡើងវិញនូវរាល់យន្តការដែលមានស្រាប់ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ បានចាប់ផ្តើមអនុវត្តការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ហើយសម្តេច ក៏បានថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ាន ចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្តបន្ទាប់។ កម្ពុជាសូមស្វាគមន៍ហ្វីលីពីន ដែលបានទទួលតំណែងជាប្រធានអាស៊ាន បន្តពីម៉ាឡេស៊ី។ កម្ពុជាបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹង និងអំពាវនាវចំពោះការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្តបទឈប់បាញ់និងរាល់វិធានការដែលបានព្រមព្រៀងផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort