ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជូនព័ត៌មានសំខាន់ៗមួយចំនួនមកជម្រាបជូន៖

ទី១៖ ក្នុងសារលិខិតនាឱកាសនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី៣៣ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់អង្គភាពសារព័ត៌មានទាំងបែបប្រពៃណី និងបែបទំនើបទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទីដ៏សំខាន់ក្នុងការផលិត ផ្សព្វផ្សាយព័ត៌មានពិត បម្រើផលប្រយោជន៍សាធារណៈ និងបានរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ សារព័ត៌មានជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៅក្នុងការកសាងសង្គមព័ត៌មានពិត ត្រឹមត្រូវ ដើម្បីបង្កើនជំនឿទុកចិត្តសាធារណៈ និងការពារស្ថិរភាពសង្គម។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្តថា ក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែ ជាសមត្ថភាពយុទ្ធសាស្ត្រមួយក្នុងការចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ សុចរិតភាពវិជ្ជាជីវៈ ការទទួលខុសត្រូវសង្គម ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។ ការធានាសុវត្ថិភាពព័ត៌មាន ការរក្សាព័ត៌មានសម្ងាត់របស់ជាតិក្នុងកាលៈទេសៈនៃវិបត្តិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន មិនមែនជាការរឹតត្បិតសេរីភាពខាងសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយនោះទេ ប៉ុន្តែ គឺជាការធានា៖ ទី១. ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ទី២. ការធានាបាននូវសន្តិសុខព័ត៌មាន ដែលរួមមានសិទ្ធិទទួលបានព័ត៌មាន ប្រភពច្បាស់លាស់នៃព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋ និងទី៣. ការធានាបាននូវការការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ជាតិនិងប្រជាជន។

សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា លទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ បានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ រីឯការពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាក៏មានលក្ខណៈល្អប្រសើរដែរ។ ការណ៍នេះសបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងរីកចម្រើនជាបន្តបន្ទាប់ទាំងសិទ្ធិនិងគុណភាពវិជ្ជាជីវៈ ហើយនេះក៏បញ្ជាក់ថា កម្ពុជាកំពុងរក្សាតុល្យភាពរវាងសេរីភាព និងសណ្តាប់ធ្នាប់សារព័ត៌មាន ដែលជាគន្លឹះសម្រាប់សង្គមឌីជីថល។ នេះជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់គុណភាពព័ត៌មាន ការផ្សព្វផ្សាយដែលមានសុចរិតភាព និងការទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានដល់សាធារណជន។

ខណៈដែលព្រះរាជាណាចក្រកម្ពុជា និងប្រទេសនានាលើពិភពលោកកំពុងប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះវិស័យសារព័ត៌មានដែលបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ការលើកកម្ពស់យុត្តិធម៌ និងការកសាងសង្គមសន្តិភាព។ សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមានទំនួលខុសត្រូវ គឺជាគ្រឹះដ៏រឹងមាំនៃសង្គមប្រជាធិបតេយ្យ។ ការណ៍នេះនាំដល់កិច្ចប្រតិបត្តិសេរីភាពសារព័ត៌មាន ដើម្បីបុព្វហេតុសន្តិភាព បូរណភាពទឹកដី និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ។

ជាក់ស្តែងនៅអំឡុងពេលនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត (ព័ត៌មានត្រឹមត្រូវ មិនលម្អៀង មិនបង្កការយល់ច្រឡំ ឬបង្កើនភាពតានតឹងក្នុងសង្គម) ដែលមានប្រភពផ្លូវការ និងច្បាស់លាស់ ដើម្បីជួយបង្កើនការយល់ដឹងរបស់សាធារណជនពីស្ថានការណ៍ពិតនៅតំបន់ព្រំដែន។ សម្តេចធិបតីក៏សូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អ្នកបង្កើតមាតិកា និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងការការពារការពិត ជឿលើព័ត៌មានផ្លូវការ និងបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសកម្មភាពនៃការរំលោភបំពានរបស់យោធាថៃ ឱ្យពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិបានដឹងច្បាស់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានឱ្យបន្តតួនាទីជាអ្នកបន្សុទ្ធព័ត៌មាន និងទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងវិជ្ជាជីវៈ និងកុំផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជាពិសេសស្ត្រី និងកុមារ និងកុំយកស្លាកអ្នកសារព័ត៌មាន ទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្ត ដែលមានបំណងបង្កអន្តរាយជាតិ ដោយក្បត់មនសិការវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ សម្តេចធិបតីក៏បានគូសបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជានឹងត្រូវបានបន្តការពារ និងលើកកម្ពស់តាមគោលការណ៍នៃច្បាប់ សុចរិតភាព និងការទទួលខុសត្រូវ ដើម្បីបម្រើប្រជាជន ការពារជាតិ និងរួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក។

ទី២៖ ឆ្លើយតបទៅនឹងរបៀបវារៈនៃការលុបចោលកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅថា MOU ឆ្នាំ2001 របស់ប្រទេសថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ជំហររបស់កម្ពុជាថា កម្ពុជានៅតែតាំងចិត្តគោរពអនុវត្តទៅតាម MOU ឆ្នាំ2001 ទាំងខ្លឹមសារ ទាំងស្មារតី។ ប៉ុន្តែ ក្នុងករណីដែលគណៈរដ្ឋមន្ត្រីថៃអនុម័តនូវការសម្រេចដកខ្លួនចេញពី MOU នេះ គឺមានន័យស្មើទៅនឹងថៃបោះបង់ចោលនូវយន្តការ ឬក៏កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាមួយគ្នា សម្រាប់ដោះស្រាយបញ្ហាវិវាទនៅតំបន់ត្រួតស៊ីគ្នានៅខ្ពង់រាបបាតសមុទ្ររវាងប្រទេសទាំងពីរ ហើយដែលត្រូវបានប្រើប្រាស់ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកហើយ។ ក្នុងករណីអស់យន្តការ ឬក្របខណ្ឌទ្វេភាគីនេះ កម្ពុជានឹងបន្តស្វះស្វែងរកនូវច្រកទាំងឡាយណាដែលជាច្រកដោះស្រាយដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort