ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញចូលរួមវេចនំអន្សម ជាមួយមន្រ្តីរដ្ឋបាលខេត្តកំពង់ធំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សម្រាប់ផ្ញើជូនវីរកងទ័ពដែលឈរជើងនៅតាមបណ្ដោយព្រំដែន

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅក្នុងឱកាសចូលរួមព្រឹត្តិការណ៍បើកសង្រ្កាន្ត ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋា
ភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ ក៏បានអញ្ជើញចូលរួមវេចនំអន្សមជាមួយមន្រ្តីរដ្ឋបាលខេត្តកំពង់ធំប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន ៥ ០០០នំ សម្រាប់រៀបចំផ្ញើជូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ការរៀបចំវេចនំអន្សមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ផ្ញើជូនវីរកងទ័ពនាពេលនេះ គឺដើម្បីផ្សារភ្ជាប់ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរ និងជាមូលដ្ឋាននៃការពង្រឹងអត្តសញ្ញាណជាតិ ទៅនឹងការតបស្នងដឹងគុណចំពោះវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានខិតខំតស៊ូ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា។

គូសបញ្ជាក់ដែរថា ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នឹងដឹកនាំមន្រ្តីរដ្ឋបាលខេត្ត ដើម្បីយកនំអន្សមទៅប្រគល់ជូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ក្នុងស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ និងក្នុងស្មារតីសមរភូមិក្រោយឈរនៅពីក្រោយសមរភូមិមុខ យ៉ាងរឹងមាំ និងជាធ្លុងមួយ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort