សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើស Scam Online

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា កន្លងទៅមានបញ្ហាមួយចំនួនបានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ដូចជា បញ្ហាឆបោកតាមអនឡាញ ដែលនេះមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជាទេ។ សម្តេចបញ្ជាក់ថា ដើម្បីបោសសម្អាតបញ្ហានេះ កម្ពុជាត្រូវមានម្ចាស់ការដោយខ្លួនឯង ហើយកម្ពុជាបានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើស Scam Online នេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈបញ្ជាការខេត្ត ដែលបានប្តេជ្ជាចិត្តខ្ពស់ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ហើយធ្វើយ៉ាងណាកុំឱ្យខេត្តស្វាយរៀងមានកេរ្តិ៍ឈ្មោះទៅជាមានបញ្ហាអសន្តិសុខដោយសារបញ្ហា Scam Online ពីព្រោះទាំងសេដ្ឋកិច្ចពណ៌ខ្មៅ និងសេដ្ឋកិច្ចប្រផេះ វាប៉ះពាល់ហើយ ប៉ុន្តែតែត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចពណ៌សដើរមុខគេរួមមាន៖ រោងចក្រ សហគ្រាស ដើម្បីបង្កើតឱកាសការងារមិនត្រឹមក្រុងបាវិតមួយនោះទេ គឺពង្រីកវិសាលភាពដល់ខេត្តផ្សេងៗទៀត។ ហើយសេវាគាំទ្រក៏កើតមានទាំងសណ្ឋាគារ ទាំងភោជនីយ៍ដ្ឋានក៏បម្រើឱ្យសេដ្ឋកិច្ចការងារផងដែរ។

ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងជំរុញឱ្យអភិបាលខេត្តស្វាយរៀង គណៈបញ្ជាខេត្ត និងគណៈបញ្ជាការឯកភាព ជាពិសេសនៅខាងក្រុងបាវិត ក្រុងស្រុកទាំងអស់ ត្រូវធ្វើយ៉ាងណាបង្កើតរក្សាឱ្យបានសន្តិសុខ សណ្តាប់ធ្នាប់ ព្រោះសន្តិសុខ សណ្តាប់ធ្នាប់នេះពិតជាសំខាន់ដែលពាក់ព័ន្ធទៅដល់រូបភាព កេរ្តិ៍ឈ្មោះរបស់ខេត្ត។ សម្តេចថា បើបញ្ហាសន្តិសុខ សុវត្ថិភាពល្អ សណ្តាប់ធ្នាប់ល្អ គឺជាបរិយាកាសបរិស្ថានល្អ ដើម្បីទាក់ទាញអ្នកវិនិយោគ និងបង្កើនវិនិយោគ បង្កើតឱ្យមានក្តីសង្ឃឹម ដែលថា ២០ឆ្នាំទៀត រោងចក្រមិនត្រឹមតែមាននៅក្រុងបាវិតប៉ុណ្ណោះទេ និងកើតមានជុំវិញខេត្តបន្ថែមទៀត។ នេះជាអ្វីដែលយើងត្រូវរួមគ្នាអនុវត្តទាំងអស់គ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តម ស្វាយ ស៊ីថា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុង​ឱកាស​ខួប​ច...

ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
beylikdüzü escort escort beylikdüzü beylikdüzü escort