អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ណែនាំវិធានការកែតម្រូវកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងណែនាំអំពីវិធានការដោះស្រាយកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋមានភាពត្រឹមត្រូវ និងអាចប្រើប្រាស់បានតាមផ្លូវការ។ កំហុសដែលអាចកើតមានរួមមាន ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន និងព័ត៌មានសំខាន់ផ្សេងៗ ដែលអាចប៉ះពាល់ដល់សិទ្ធិ និងការប្រើប្រាស់ឯកសាររដ្ឋបាល។
តាមការណែនាំ ប្រជាពលរដ្ឋត្រូវដាក់ពាក្យស្នើសុំកែតម្រូវជាមួយឯកសារភស្តុតាងពាក់ព័ន្ធ ដើម្បីឲ្យអាជ្ញាធរធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់មុននឹងអនុម័តកែប្រែ។ ដំណើរការនេះមានគោលបំណងធានាការកែតម្រូវមានភាពត្រឹមត្រូវ និងជៀសវាងកំហុសបន្ត ដែលអាចបង្កបញ្ហាក្នុងការប្រើប្រាស់ឯកសារផ្លូវការ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដោយខ្លួនឯងជាប្រចាំ (Self-verification) និងរាយការណ៍កំហុសភ្លាមៗ ប្រសិនបើរកឃើញ។ វិធានការនេះមានសារៈសំខាន់ក្នុងការកាត់បន្ថយកំហុស និងបង្កើនភាពជឿជាក់នៃប្រព័ន្ធទិន្នន័យអត្តសញ្ញាណជាតិ៕
ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងខាងក្រោមនេះ ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន | JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើក ដើម្បីស្នើរៀ...

សេចក្តីប្រកាសព័ត៌មាន របស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន | JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើក ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង ប៉ុន្តែភាគីថៃ បែជាលើកពេលជាបន្តបន្ទាប់
beylikdüzü escort escort beylikdüzü beylikdüzü escort