រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាត​ចំពោះ​ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បានបញ្ចេញវីដេអូ មានរយៈពេល៨នាទី និង៤៤វិនាទី  មានចំណងជើងថា៖ រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាត​ចំពោះ​ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។

តាមរយៈការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រដើម្បីបិទផ្លូវប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនវិញបាន ជាពិសេសសកម្មភាពឈូសឆាយ វាយកម្ទេច ហើយសាងសង់ សំណង់ថ្មីនៅលើដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គេអាចមើលឃើញយ៉ាងច្បាស់ពីអំពើឈ្លានពាន និងប៉ុនប៉ង​កាន់កាប់ទឹកដីកម្ពុជាពីសំណាក់កងកម្លាំង​ប្រដាប់អាវុធថៃ។ ដោយសារសកម្មភាព​ខុសច្បាប់អន្តរជាតិរបស់កងកម្លាំងប្រដាប់អាវុធថៃ មានពលរដ្ឋភៀសសឹកកម្ពុជាជាង ៧ម៉ឺននាក់ ទៀត ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយ។

សូមបញ្ជាក់ជូនថា ព្រំដែនកម្ពុជា-ថៃគឺជាព្រំដែនអន្តរជាតិ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម និងដែលកំណត់ដោយអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ដោយមានផែនទី ឧបសម្ព័ន្ធភ្ជាប់ជាមួយច្បាស់លាស់ និងមានកំណត់ហេតុបោះបង្គោលព្រំដែនរបស់
គណៈកម្មការបោះ បង្គោលព្រំដែនឥណ្ឌូចិន-សៀម ដែលជាឯកសារផ្លូវច្បាប់ដ៏រឹងមាំ។ ទន្ទឹមនឹងនេះ គោលការណ៍ខ្សែព្រំដែន មិនកែប្រែគឺជាគោលការណ៍ដែលទទួលស្គាល់ជាអន្តរជាតិក្រោយពីរបបអាណានិគមន៍។ ដូច្នេះ នៅលើមូលដ្ឋានច្បាប់អន្តរជាតិ ខ្សែព្រំដែនកម្ពុជា-ថៃ មានភាពច្បាស់លាស់ និងគ្មានអ្វីគួរឱ្យមន្ទិលសោះ នោះឡើយ។

ក្នុងក្របខ័ណ្ឌនៃការដោះស្រាយបញ្ហាព្រំដែនដោយទ្វេភាគី កម្ពុជានិងថៃមានយន្តការដល់ទៅ ៣ កម្រិតដែលអាចជជែក និងពិភាក្សាគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅគ្រប់កម្រិត នោះគឺ គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែន (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ (RBC)។  កម្ពុជានិងថៃក៏មានកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា MOU ឆ្នាំ 2000 ដែលជាគោលដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី។

សូមប្រជាពលរដ្ឋខ្មែរ រួបរួមសាមគ្គីគ្នាជាធ្លុងមួយបន្តគាំទ្ររាជរដ្ឋាភិបាល និងវីរ:កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីព្រោះគ្មានកម្លាំងណាខ្លាំងជាងកម្លាំងមហាសាមគ្គីជាតិខ្មែរ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិនោះឡើយ៕

សូមទស្សនាវីដេអូទាំងស្រុង៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort