សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទឹកដី និងប្រជាជន គឺជាអាទិភាពដ៏ចម្បងបំផុតរបស់រាជរដ្ឋាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូបទាំងព្រះមហាក្សត្រ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋសាមញ្ញ សុទ្ធតែកំពុងបារម្ភពីបញ្ហាទឹកដី តែសម្រាប់រាជរដ្ឋាភិបាលរាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរខ្ពស់ និងគ្រប់ជ្រុងជ្រោយទាំងទឹកដី ប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ២០២៦ ក្នុងឱកាសអញ្ជើញអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅ OCIC ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បញ្ហាព្រំដែនមិនទាន់ចប់ គឺមិនអាចលើកយកពីវិធានក្នុងការដោះស្រាយមកលម្អិតជាសាធារណៈបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់ចង់បញ្ជាក់ជូនគឺសម្រាប់រាជរដ្ឋាភិបាលតាំងពីដើមទីមក តាំងពីការផ្ទុះអាវុធលើកទី១ គឺរឿងទឹកដី និងប្រជាជន គឺជាអាទិភាពដ៏ចម្បងបំផុតរបស់រាជរដ្ឋាភិបាល។ ជាការពិតណាស់កិច្ចការព្រំដែនជារឿងលំបាក ហើយស្ថានភាពវិវត្តន៍ប្រែប្រួលលឿនណាស់ ទាមទារអត់ធ្មត់និងត្រូវប្រើរយៈពេលវែងសម្រាប់ដោះស្រាយ ពីព្រោះបញ្ហាព្រំដែនអន្តរជាតិ ពាក់ព័ន្ធរវាងរដ្ឋ និងរដ្ឋ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយរាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដីទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ មិនទទួលស្គាល់ដាច់ខាតការគ្រប់គ្រងទឹកដីដោយប្រើកម្លាំង។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីថ្លែងការណ៍ របស់ឯកឧត្តម ប្រាក់ សុខុន ភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ...

សេចក្តីថ្លែងការណ៍ របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​និង​​សហ​​ប្រតិបត្តិការ​​អន្តរជាតិ ភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​លើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ)
beylikdüzü escort escort beylikdüzü beylikdüzü escort