តើកម្ពុជាពិតជាកាត់ដីដើម្បីដោះដូរសន្តិភាពដូចការចោទប្រកាន់មែនឬ?

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដោះដូរសន្ដិភាព គឺគ្មានទេ ហើយសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ហើយដែរថា កម្ពុជាគ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដី ដើម្បីទទួលបានសន្ដិភាពនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាមានការដោះដូរដីមែននោះ យើងមិនចាំបាច់វាយគ្នាទេគឺអោយប្រាសាទទៅគេតែម្តងទៅដើម្បីដោះដូរជាមួយសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា តម្រូវការរបស់កម្ពុជានាពេលនេះ គឺត្រូវការពារជាតិ ដោយមិនបណ្តោយឲ្យមានការបាត់បង់ទឹកដីបន្តទៀតនោះទេ ខណៈកម្ពុជាបានបាត់បង់អស់ច្រើនហើយផ្អែកទៅតាមប្រវត្តិសាស្រ្ត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រ...

ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ
beylikdüzü escort escort beylikdüzü beylikdüzü escort