សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជំហរជាថ្មីប្រឆាំងដាច់ខាតចំពោះសំណើណាក៏ដោយរបស់ភាគីកម្ពុជា រឿងបើកព្រំដែនជាមួយថៃ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើណាក៏ដោយរបស់ភាគីកម្ពុជា រឿងបើកព្រំដែនជាមួយប្រទេសថៃ ព្រោះថា ថៃជាអ្នកបិទ ដូច្នេះយើងកុំទៅសុំបើក។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅថ្ងៃចន្ទទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចតេជោ បញ្ជាក់ថា រឿងបញ្ហាព្រំដែនយើងទាំងអស់គ្នា សុទ្ធតែបានដឹង, យើងមិនមែនជាអ្នកបិទនោះទេ គេជាអ្នកបិទ កូនសោនៅខាងគេ ហេតុអ្វីបានជាយើងទៅអង្វរសុំគេ?

ជុំវិញរឿងនេះ សម្ដេចតេជោ ក៏បានផ្ញើទៅថ្នាក់ដឹកនាំថៃ មិនថាស៊ីវិល ឬកងទ័ព ផងដែរថា «កម្ពុជាមិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះទេ»។

ទន្ទឹមនឹង សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវពង្រឹងការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ ហើយក៏ត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួសឱ្យទំនិញថៃដែរ ប៉ុន្ដែក៏មិនត្រូវជ្រុលហួសរហូតដល់អ្នកវិនិយោគថៃផលិតទំនិញនៅកម្ពុជា យើងមិនព្រមទិញនោះទេ ដែលនេះជាការខុសក្បួនហើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនជនរួមជាតិជ្រាបអំពីស្ថានការណ៍វិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងចំណាត់ការសន្តិវិធីរបស់កម្ពុជាចំពោះបញ្ហានេះ។
beylikdüzü escort escort beylikdüzü beylikdüzü escort