ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចាត់តំណាងចូលរួមរំលែកទុក្ខគ្រួសារសពវរសេនីយ៍ទោ ហួន សាវ័យ ដែលបានបាត់បង់ជីវិតក្នុងប្រតិបត្តិការបង្រ្កាបបទល្មើស

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានចាត់ឯកឧត្តម ហ៊ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំប្រតិភូចូលរួមរំលែកទុក្ខគ្រួសារសពវរសេនីយ៍ទោ ហួន សាវ័យ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានពលីជីវិតក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ស្ថិតក្នុងភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។ ឯកឧត្តម ហ៊ីវ បញ្ញាវុឌ្ឍ និងប្រតិភូបាននាំយកនូវសារលិខិតរំលែកទុក្ខ និងថវិកាចំនួន ៤ លានរៀលរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជូនដល់លោកស្រីអនុសេនីយ៍ទោ យឹម ឆេងលី ត្រូវជាភរិយាសពលោកវរសេនីយ៍ទោ ហួន សាវ័យ ។

  បន្ទាប់មក ប្រតិភូតំណាងក៏បានចុះសាកសួរសុខទុក្ខ និងនាំយកនូវថវិកាឧបត្ថម្ភរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចំនួន ២ លានរៀល យកទៅប្រគល់ជូនលោកអនុសេនីយ៍ឯក ទឹម ចាន់នី នាយរងផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដែលបានរងរបួសធ្ងន់ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនខាងលើផងដែរ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ប្រតិភូតំណាងបានជូនពរលោកអនុសេនីយ៍ឯក ទឹម ចាន់នី សូមឆាប់បានជាសះស្បើយ ហើយបានវិលទៅជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងសហការី ដើម្បីបន្តភារកិច្ចការងារជូនអង្គភាពវិញ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្...

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវា អតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦ នេះ
beylikdüzü escort escort beylikdüzü beylikdüzü escort