ក្រសួងការពារជាតិ៖ ចំពោះករណីនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ភាគីកម្ពុជា-ថៃបានព្រមព្រៀងគ្នាទទួលស្គាល់ថាគណៈកម្មការចំរុះព្រំដែន(JBC)ជាយន្តការដោះស្រាយដើម្បីវាស់វែងនិងខ័ណ្ឌសីមាព្រំដែន

ពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ដែលទល់មុខ ភូមិណងចាន់ ស្រុកគោកស៊ូង ខេត្តស្រះកែវ នៅក្នុងកិច្ចប្រជុំពិសេសលើកទី១របស់GBC ភាគីទាំងពីរកម្ពុជា-ថៃបានព្រមព្រៀងគ្នាទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន(JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែង និងខ័ណ្ឌសីមាព្រំដែនព្រមទាំងបានឯកភាពបញ្ជូនបញ្ហានេះជារបៀបវារៈអាទិភាពនៅកិច្ចប្រជុំបន្ទាប់នៃគណៈកម្មការចំរុះព្រំដែន(JBC) និងបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុតស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន(JBC)។ នេះបើយោងតាមខ្លឹមសារនៅក្នុងវឌ្ឍនភាពការងារបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) របស់ក្រសួងការពារជាតិដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort