សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគ «ហេតុអ្វីក្នុងសង្គ្រាម៥ថ្ងៃកម្ពុជាមិនប្រើប្រាស់អាវុធធុនធ្ងន់ដើម្បីឆ្លើយតបការឈ្លានពានរបស់សៀម?»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកអត្ថបទវិភាគដែលត្រូវបានសម្តេចទម្លាយឱ្យដឹងថា ជាអត្ថបទរបស់ ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

ហេតុអ្វីក្នុងសង្គ្រាម៥ថ្ងៃកម្ពុជាមិនប្រើប្រាស់អាវុធធុនធ្ងន់ដើម្បីឆ្លើយតបការឈ្លានពានរបស់សៀម?

ចម្លើយ៖ កម្ពុជាមានយុទ្ធសាស្ត្រសង្គ្រាមបីយ៉ាង

ទី១- ជាទូទៅនៅក្នុងយុទ្ធសាស្ត្រសង្គ្រាមមុនការបើកប្រយុទ្ធទ្រង់ទ្រាយធំ យើងត្រូវស្គាល់សត្រូវ យើងត្រូវសិក្សាអំពីយុទ្ធសាស្ត្រប្រយុទ្ធរបស់សត្រូវ កម្លាំងកងទ័ព និងសមត្ថភាពសព្វាវុធរបស់សត្រូវ។

ទី២- សិក្សាពីសមត្ថភាពក្នុងការទប់ទល់និងការឆ្លើយតប គឺដូចជាត្រូវស្គាល់ខ្លួនឯង ដើម្បីបែងចែកកម្លាំងគ្រប់គ្រាន់តាមតំបន់ការពារ ដើម្បីធានាបានការឆ្លើយតបនិងការពារខ្លួនឱ្យសមស្រប100%។ 

ទី៣- សិក្សាពីទំនាក់ទំនងយុទ្ធសាស្ត្រសង្គ្រាមរវាងសម្ព័ន្ធមិត្តរបស់សត្រូវ ដូចជា អាវុធជាច្រើនដែលសត្រូវប្រើប្រាស់គឺជារបស់អាមេរិកនិងលោកខាងលិច បើយើងប្រើប្រាស់ការឆ្លើយតបហួសដែនកំណត់ ប្រាកដជាមានការប្រតិកម្មនិងការផ្គត់ផ្គង់អាវុធបន្ថែមដល់សត្រូវ។ ឧទាហរណ៍ បើយើងប្រើប្រាស់សព្វាវុធកម្រិតខ្ពស់របស់ចិនបាញ់ទម្លាក់យន្តហោះF-16របស់អាមេរិក ច្បាស់ណាស់ប្រាកដជាអាមេរិក មិនសុខចិត្តទេ អាមេរិកប្រាកដជាជួយផ្គត់ផ្គង់សព្វាវុធបន្ថែមឱ្យសៀម ពេលនោះសង្គ្រាមនឹងកាន់តែធំ ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏មិនប្រកាសឱ្យមានបទឈប់បាញ់ដែរ បែរជាគាំទ្រសៀមឱ្យឈ្លានពានខ្មែរទៅវិញ។ ដូច្នេះការប្រើប្រាស់យុទ្ធសាស្ត្រប្រយុទ្ធ គឺត្រូវមានការប្រុងប្រយ័ត្ន ត្រូវប្រើប្រាស់ការថ្កោលទោសជាមុន ទើបមានការឆ្លើយតបតាមក្រោយ។

តើសៀមអាចធ្វើសង្គ្រាមឈ្នះខ្មែរដែរឬទេ?

ចម្លើយ៖ សៀមមិនអាចធ្វើសង្គ្រាមឈ្នះខ្មែរទេ ប៉ុន្តែអាចធ្វើឱ្យខ្មែររងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរ ព្រោះហេតុផល៤យ៉ាង៖

ទី១- សព្វាវុធ៖ បច្ចុប្បន្នទំនើបកម្មសព្វាវុធខ្មែរ ឱ្យតែមានហេតុផលសមស្របសម្រាប់ការឆ្លើយតប។ សព្វាវុធខ្មែរមានដូចជា ប្រព័ន្ធការពារដែនអាកាសKS-1C និង QW-3 អាចមានសមត្ថភាពបាញ់ទម្លាក់យន្តយោះចម្បាំនិងដ្រូនរបស់សៀមនិងប្រព័ន្ធបាញ់រ៉ូកែត PHL-03 . PHL-81 . PHL-90B . BM-21 . RM-70 . និងកាំភ្លើងធំSH1.155mm ជាដើម។ល។ សុទ្ធតែមានសមត្ថភាពកំណត់ទីតាំងមូលដ្ឋានទ័ព ការចល័តទ័ពផ្សេងៗរបស់សត្រូវនិងអាចកំទេចបានគ្រប់យ៉ាង។

ទី២- កម្លាំងកងទ័ព៖ បច្ចុប្បន្នកងទ័ពរបស់សៀមមានចំនួនច្រើនជាងខ្មែរ ប៉ុន្តែបើគិតពីសមត្ថភាពកងទ័ពប្រយុទ្ធខ្សែត្រៀម និងកងទ័ពកម្មង់ដូរពិសេសរបស់ខ្មែរនៅតែខ្លាំងជាងសៀម ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលខ្មែរក៏កំពុងតែជ្រើសរើសកងទ័ពបន្ថែមផងដែរ ដូច្នេះអាចបញ្ជាក់បានថា ការទប់ទល់តាមរយៈកងកម្លាំងកងទ័ពប្រយុទ្ធ សៀមមិនមានប្រៀបលើខ្មែរទេ។ (ខ្ញុំសុំពន្យល់ត្រង់នេះបន្តិច ការប្រយុទ្ធនៅក្នុងសមរភូមិមិនមែនយកកងទ័ពរាប់ម៉ឺនៗទៅវាយគ្នាទល់មុខទេគឺយុទ្ធសាស្ត្រប្រយុទ្ធ បែងចែកកម្លាំង ការទប់ទល់ខ្សែត្រៀម ប្រុងប្រៀបប្រយុទ្ធ មានរបៀបយុទ្ធសាស្ត្រច្រើនណាស់ ខុសពីបងប្អូនគិតថាឲ្យតែច្រើនគឺឈ្នះមិនមែនអញ្ចឹងទេ)។ 

ទី៣- បទពិសោធន៍និងភូមិសាស្ត្រ៖ បងប្អូនខ្មែរក៏ប្រហែលជាបានដឹងច្បាស់ដែរអំពីបទពិសោធន៍របស់កងទ័ពខ្មែរនិងភូមិសាស្ត្រដែលខ្មែរឈរជើងស្គាល់ច្បាស់ ព្រោះខ្មែរឆ្លងកាត់បទពិសោធន៍សង្គ្រាមជាងជិត40ឆ្នាំ។ត្រង់ចំណុចនេះគឺមានប្រៀបលើស50%លើសៀមរួចស្រេច ដូចជា ប្រើប្រាស់អាវុធមិនស្គាល់ភូមិសាស្ត្រ ចល័តទ័ពមិនស្គាល់យុទ្ធសាស្ត្រនិងភូមិសាស្ត្រ ការដឹកជញ្ជូនកាត់ផ្ដាច់ផ្លូវស្បៀងជាដើម។ល។ ត្រង់ចំណុចនេះខ្ញុំសុំមិនបកស្រាយច្រើនទេ បងប្អូនអាចសិក្សាបន្ថែមដោយខ្លួនឯងបាន។

ទី៤- រងផលខូចខាតនៅក្នុងសង្គ្រាមជាទូទៅ នៅពេលសត្រូវឈ្លានពានតែងតែរងផលខូចខាតធ្ងន់ធ្ងរច្រើនជាងយើងដែលការពារខ្លួន ដូចជាស្លាប់កងទ័ព ខូចខាតខ្វះអាវុធ ខ្វះស្បៀង បាត់បង់ទីតាំង។ បើមានការឆ្លើយតបឬវាយបកកម្រិតខ្ពស់ ប្រាកដជារងគ្រោះធ្ងន់ធ្ងរបំផុត ទើបខ្ញុំសន្និដ្ឋានថា ទោះសៀមខ្លាំងប៉ុណ្ណាបើមានសង្គ្រាមទ្រង់ទ្រាយធំ ប្រយុទ្ធមិនអាចលើសពីរបីខែឡើយ ដែលខុសពីខ្មែរនៅតែអាចកំដរបានរាប់ឆ្នាំ។

នៅក្នុងកាលៈទេសៈនេះ យើងទទួលយកបទឈប់បាញ់ដើម្បីការពារសន្តិភាព យើងមិនអាចផ្ទុះអាវុធទេ បើផ្ទុះអាវុធប្រាកដជាសហរដ្ឋអាមេរិក អន្តរជាតិ ថ្កោលទោសលើខ្មែរយើង និងគាំទ្រសៀមលើសង្គ្រាមឈ្លានពានខ្មែរ ហើយខ្មែរយើងក៏ទទួលទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីអន្តរជាតិផងដែរ។ 

ខ្ញុំនៅតែស្នើសុំបងប្អូន សូមព្យាយាមអត់ធ្មត់ ជឿជាក់លើរាជរដ្ឋាភិបាលយើង ពីព្រោះរាជរដ្ឋាភិបាលយើង កំពុងតែខិតខំធ្វើរឿងសំខាន់ៗជាច្រើនដែលបងប្អូនមិនអាចដឹងបានដើម្បីការពារជាតិមាតុភូមិនិងសន្តិភាព ការរស់នៅរបស់ប្រជាពលរដ្ឋ ការអត់ធ្មត់របស់បងប្អូនគឺប្ដូរបាននូវសន្តិភាពជាងមានសង្គ្រាម និងខិតខំជួយគាំទ្រផលិតផលខ្មែរ ដើម្បីកសិករខ្មែរ ប្រជាជនខ្មែរនិងសេដ្ឋកិច្ចខ្មែររីកចម្រើន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort