អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅព្រឹកនេះ នឹងមានកិច្ចប្រជុំលេខាធិការដ្ឋាន(RBC) រវាងយោធភូមិទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាតរបស់ថៃ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ថ្លែងនៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ នឹងមានកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនយោធភូមិភាគថៃ(RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាតរបស់ថៃ នឹងចាប់ផ្តើមដំណើរការដែលកិច្ចប្រជុំលើកនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដែលប្រព្រឹត្តទៅនៅខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបន្តថា កម្ពុជានឹងសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានថ្មីបន្ថែមទៀតដែលអនុញ្ញាតឱ្យភាគីទាំងពីរអាចជំរុញការអនុវត្តបទឈប់បាញ់អោយកាន់តែមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡបប់មកវិញនូប្រក្រតីភាពនៃទំនាក់ទំនងអោយបានឆាប់រហ័ស។

នាឱកាសនោះផងដែរ អ្នកនាំពាក្យក្រសួងការពារជាតិបានគូសរំលេចថា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ជាទីបំផុត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort