អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយនិងបន្តអត់ធ្មត់ដោយជឿជាក់លើថ្នាក់ដឹកនាំដែលកំពុងខិតខំដើម្បីបុព្វហេតុសុខសន្តិភាព អធិបតេយ្យភាពនិងបូរណភាពទឹកដីពេញលេញ

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» វេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានកត់សម្គាល់ចំណុចមួយចំនួនដូចខាងក្រោម៖

១. សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គម ឬពេលខ្លះតាមបណ្តាញផ្លូវការមួយចំនួនផង។ព័ត៌មានក្លែងក្លាយទាំងនោះមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំ បង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទាំងមូល និងញុះញង់បំបែកបំបាក់សាមគ្គីឯកភាពជាតិខ្មែរ ដែលជាខែលការពារបូរណភាពទឹកដីដ៏រឹងមាំរបស់យើង អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រងចាំទទួលព័ត៌មានពិតពីរាជរដ្ឋាភិបាល តាមរយៈសារផ្លូវការពីថ្នាក់ដឹកនាំកំពូល និងពីក្រុមអ្នកនាំពាក្យ និងពីប្រភពផ្លូវការរបស់ក្រសួង ឬស្ថាប័នជំនាញ។

២. បេះដូងស្រលាញ់សន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា និងសម្រែកទាមទារចង់បានសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី កំពុងជ្រួតជ្រាបយ៉ាងទូលំទូលាយដល់សហគមន៍អន្តរជាតិ ជាពិសេសដល់មេដឹកនាំពិភពលោកដែលកាន់តែធ្វើឱ្យពូកគេយល់កាន់តែច្បាស់ពីការពិតនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បុព្វហេតុការពារសន្តិភាពទាមទារយុត្តិធម៌ពីសំណាក់កម្ពុជាត្រូវបានពិភពលោកស្តាប់លឺពេញត្រចៀក និងយកចិត្តទុកដាក់កាន់តែខ្លាំង។ នេះសរបញ្ជាក់ឱ្យឃើញថា ភាពសកម្មក្លៀវក្លារបស់រាជរដ្ឋាភិបាលក្នុងនយោបាយកាទូត និងការចូលរួមចំណែកយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ បានទទួលលទ្ធផលគាប់ប្រសើរ។ 

៣​. ក្នុងនាមប្រជាតិដែលអរិយធម៌ខ្ពង់ខ្ពស់ សូមបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តការអត់ធ្មត់ រក្សាភាពថ្លៃថ្នូរ ចាស់ទុំ តែងម៉ឹងម៉ាត់ ស្វិតស្វាញ និងជឿជាក់លើថ្នាក់ដឹកនាំរបស់យើង ដើម្បីបោះជំហានឈានទៅសម្រេចគោលដៅរបស់យើង គឺការរស់នៅក្នុងសុខសន្តិភាព ក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីដ៏ពេញលេញរបស់កម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersi...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary
beylikdüzü escort escort beylikdüzü beylikdüzü escort