អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅសប្តាហ៍ខាងមុខនឹងមានកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)រវាងយោធភូមិភាគ៤កម្ពុជាជាមួយយោធភូមិភាគ២របស់ថៃ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារយោធភូមិភាគទី៤កំពុងដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)ដើម្បីធានាថាការប្រព្រឹត្តទៅនៃកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះនឹងដំណើរការទៅប្រកបដោយវិជ្ជមាន ស្ថាបនានិងដោយរលូន។

គួរបញ្ជាក់ថា នៅថ្ងៃទី១៦សីហាម្សិលមិញ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ប្រទេសថៃបានបញ្ចប់ដោយជោគជ័យដោយភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់ឱ្យមានប្រសិទ្ធភាពព្រមទាំងការបង្កើនជំនឿទុកចិត្តគ្នាក្នុងគោលបំណងត្រឡប់ទៅរកប្រក្រតីភាពវិញ។ 

នៅសប្តាហ៍ខាងមុខនេះដែរ ក៏នឹងមានកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)រវាងយោធភូមិភាគ៤កម្ពុជា ជាមួយយោធភូមិភាគ២របស់ថៃ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្...

អនុក្រឹត្យនេះមានគោលបំណងកំណត់ប្រភេទសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព
beylikdüzü escort escort beylikdüzü beylikdüzü escort