ហេតុអ្វីបានជា «ការអត់ធ្មត់» គឺជាគន្លឹះសំខាន់បំផុតក្នុងការអនុវត្តបទឈប់បាញ់?

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាម៉ោង ៧:០០ ព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ចំពោះការអនុវត្តបទឈប់បាញ់ «ការអត់ធ្មត់» គឺជាគន្លឹះសំខាន់បំផុត ពីព្រោះកិច្ចព្រមព្រៀងឈប់បាញ់នេះមិនមែនកើតឡើងតែរវាងថៃនិងកម្ពុជាប៉ុណ្ណោះទេ តែវាកើតឡើងដោយការចូលរួមពីអន្តរជាតិ ពោលគឺកើតចេញពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ដែលមានម៉ាឡេស៊ីជាម្ចាស់ផ្ទះ សហការរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន។

ក្នុងន័យនេះ ឯកឧត្តមអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា «បើសិនជាយើងអស់ការអត់ធ្មត់ យើងនឹងក្លាយខ្លួនមួយរំពេចទៅជា «អ្នកបង្កហេតុ»។ នេះជាអ្វីដែលយើងត្រូវតោងប្រុងប្រយ័ត្ន ហើយក៏ជាអ្វីដែលគេ (ភាគីថៃ) ចង់បានដែរ»។

ឯកឧត្តម ប៉ែន បូណា បានគូសរំលេចថា ការបង្កហេតុពីភាគីថៃមានច្រើនយ៉ាង ដូចជាព្រឹត្តិការណ៍ដែលកើតឡើងនៅព្រំដែនដូចជាការដាក់កង់ឡាន រាយបន្លាលួស បាញ់ជំពាមកៅស៊ូ។ ម៉្យាងវិញទៀត គេប្រើសង្គ្រាមចិត្តសាស្ត្រ វោហាសាស្ត្រ ប្រើព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃ ដើម្បីបំបែកបំបាក់សាមគ្គីជាតិខ្មែរ។ ដោយឡែក វិធីសាស្ត្រម៉្យាងទៀតគឺគេប្រើប្រាស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស ដើម្បីធ្វើសកម្មភាពញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរយើងទៅតាមគោលដៅដែលគេចង់បាន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីការងារសំខាន់ៗរបស់រាជរដ្ឋាភិបាលដើម្បីបន្តនិរន្តរភាពសង្គម សេដ្ឋកិច្ច និងវិធានការអន្តរាគមន៍នានាដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការការពារបូរណភាពទឹកដី៖
beylikdüzü escort escort beylikdüzü beylikdüzü escort