សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ

នៅវិមាន​សន្តិភាព នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​អញ្ជើញជួប​ពិភាក្សាការងា​រជាមួយឯកឧត្តម នាយឧត្តម​សេនីយ៍ អានុពុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា បានអញ្ជើញមកជួប​សំដែងការគួរសម​ជាមួយ សម្តេចតេជោ នៅពេលនេះគឺ​ស្របពេល​អញ្ជើញ មកចូលរួ​មកិច្ចប្រជុំ​ទ្វេភាគីជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​កម្ពុជា​ផងដែរ។

ឯកឧត្តម អានុពុង ផៅចិន្តា បានសំដែងនូវក្តីរីករាយ និងមានមោទន​ភាពចំពោះ ភាពរីកចម្រើនយ៉ាងឆាប់ រហ័សរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

នៅក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកសំណើមួយ​ចំនួនដូចជាៈ ១)សូមភាគីថៃពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងមេទឹក នៅខេត្តកោះកុងដោយត្រូវចែករំលែកទឹកប្រើប្រាស់អោយខេត្តជាប់ប្រទេសទាំង២ អោយមានទឹកប្រើប្រាស់គ្រប់គ្រាន់។ ២)សហការចូលរួមដោះស្រាយគ្រោះមហន្តរាយតាមព្រុំដែននៃប្រទេសទាំង២អោយបានល្អ និងមាន ប្រសិទ្ឋភាព។ ៣) សូមអោយ​ភាគីថៃពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយជួយទិញកសិផលពីកម្ពុជា​ឱ្យបានច្រើនជាងមុន ព្រោះសព្វថ្ងៃនេះកម្ពុជានាំទំនិញពីថៃចូលមក​ច្រើនជាងថៃនាំទំនិញកម្ពុជា ចេញ​ទៅថៃ គឺខុសគ្នារហូតដល់៥ដង។ ៤) តាមរយៈ នាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានអញ្ជើញ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា មកបំពេញទស្សនកិច្ចនៅកម្ពុជា ស្របក្នុងពេលអញ្ជើញមក ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមគ្នារវាងប្រទេសទាំងពីរនៅកម្ពុជា។ នៅពេលនោះក៏អាចនឹងមានគម្រោង សម្ពោធសួនច្បារថ្មី មិត្តភាពកម្ពុជា-ថៃ ស្ថិតនៅវត្តភ្នំរហូតមកដល់វិមានសន្តិភាពផងដែរ។

នាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា បានគាំទ្រនូវប្រសាសន៍លើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវមិត្តភាព និងសហប្រតិបត្តិការល្អរ​វាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ នឹងរាយការណ៍ជូន​លោកនាយករដ្ឋមន្ត្រីថៃអំពីសំណើដែលសម្តេចតេជោបានលើកឡើងទាំងអស់នេះ។ កិច្ចប្រជុំពិភាក្សា ការងារកាលពីរសៀលថ្ងៃមិញនេះ គឺបានបញ្ចប់ទៅដោយបរិយាកាសរីករាយនិងស្និទ្ឋស្នាលបំផុត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort