អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំ RBC នឹងចូលរួមជាវិជ្ជមានបន្ថែមទៀតដល់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំ GBC កម្ពុជា-ថៃបានឯកភាពរក្សាទំនាក់ទំនងជាប្រចាំនៅគ្រប់កម្រិតជាពិសេសបន្តរក្សាទំនាក់ទំនងឱ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ និងបណ្តាយោធាភូមិភាគ និងអង្គភាពតាមបណ្តោយព្រំដែននៃភាគីទាំងពីរ ព្រមទាំងប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចនានា។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ភាគីទាំងពីរនឹងកោះប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ RBC ក្នុងរយៈពេល ២សប្តាហ៍បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងត្រូវកំណត់ស្របទៅតាមការធ្វើជាម្ចាស់ផ្ទះប្តូរវេនជាទៀងទាត់ ដោយបន្តរក្សាទំនាក់ទំនងជាប្រចាំ និងដោយផ្ទាល់រវាងថ្នាក់រដ្ឋមន្រ្តី និងថ្នាក់អគ្គមេបញ្ជាការ ជាមួយគ្នានេះផងដែរ អ្វីដែលបានឯកភាពគ្នាខាងលើ ក្រុមការងារទទួលបន្ទុកគណៈកម្មាធិការព្រំដែនតំបន់ RBC កំពុងរៀបចំសម្រាប់កិច្ចប្រជុំជាមួយភាគីថៃដែលនឹងប្រព្រឹត្តទៅមិនដល់ ២សប្តាហ៍ខាងមុខស្របតាមស្មារតី និងកិច្ចព្រមព្រៀងនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានសង្កត់ធ្ងន់ថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំកិច្ចប្រជុំ RBC នឹងចូលរួមជាវិជ្ជមានបន្ថែមទៀតដល់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងនឹងនាំមកនូវសន្តិភាព សន្តិសុខ និងប្រក្រតីភាពរបស់ប្រទេសទាំងពីរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort