អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀង (GBC) ដោយស្មោះត្រង់ និងប្រគលឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា«១៨រូប»ដែលថៃបានចាប់ខ្លួនដោយខុសច្បាប់

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង ៧:០០ នាទីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា យោងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូរទៅ (GBC) គឺភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាគោរពច្បាប់មនុស្សធម៌អន្តរជាតិក្នុងការប្រព្រឹត្តចំពោះទាហានដែលត្រូវបានចាប់ខ្លួនរួមមានលក្ខខណ្ឌនៃរស់នៅ ផ្តល់ជម្រក ម្ហូបអាហារ និងការថែរទាំងសុខភាពក្នុងករណីមានរបួស។

លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ប្រសិនភាគីម្ខាងមានបំណងជួយសង្គ្រោះ និងបញ្ជូនទៅព្យាបាលនូវទាហាន ឬជនស៊ីវិលរងរបួសរបស់ខ្លួនដែលមិនស្ថិតនៅក្រោមគ្រប់គ្រងរបស់ភាគីម្ខាងទៀត នោះភាគីម្ខាងទៀតដែលទទួលការព្យាបាលអាចពិចារណាធ្វើការឆ្លើយតបដោយផ្អែកលើសមត្ថភាពនៃមណ្ឌលផ្តល់សេវាផ្នែកវេជ្ជសាស្ត្ររបស់ខ្លួន រួមមានសម្ភារៈ បុគ្គលិកពេទ្យ ឬក្រោមសីលធម៌វេជ្ជសាស្ត្រ ដែលអាស្រ័យទៅតាមករណីជាក់ស្តែងនីមួយៗ ហើយទាហានដែលត្រូវចាប់ខ្លួន ត្រូវធ្វើការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ ក្រោយសកម្មភាពអរិភាពត្រូវបានបញ្ចប់ស្របមាត្រា១១៨ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ឆ្នាំ១៩៤៩ និងវិធានការណ៍ទី១២៨អេ នៃទំនៀមទន្លាប់មនុស្សធម៌អន្តរជាតិ ភាគីទាំងពីរបានឯកភាពគ្នាផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលក្នុងការប្រគល់សាកសពមកវិញឱ្យបានឆាប់រហ័ស និងប្រកបដោយភាពថ្លៃថ្នូរ នៅទីតាំងដែលបានព្រមព្រៀងគ្នាដោយអនុលោមតាមគោលដៅមនុស្សធម៌ និងដែនសមត្ថកិច្ចដោយមិនឆ្លងព្រំដែនឡើយ។ ហើយត្រូវធានាថាត្រូវចាត់វិធានការណ៍សមស្រប ដើម្បីកំណត់អត្តសញ្ញាណ និងចាត់ចែងសាកសពប្រកបដោយក្តីគោរព និងលក្ខខណ្ឌអនាម័យត្រឹមត្រូវ ដើម្បីចៀសវាងកុំឱ្យសាកសពណាមួយត្រូវបានបោះបង់ ឬទុកចោល។

ទន្ទឹមនោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់ថា ដោយផ្អែកក្នុងស្មារតីខាងលើនេះ កម្ពុជា នៅតែបន្តអំពាវនាវឱ្យភាគីថៃអនុវត្តតាមកិច្ចព្រមព្រៀងគ្នាខាងលើ និងប្រគល់មកឱ្យកម្ពុជាវិញ នូវនាយទាហានចំនួន ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួន ក្រោយពេលបទឈប់បាញ់ដោយខុសច្បាប់ដែលគិតត្រឹមថ្ងៃនេះ គឺមានរយៈពេល ១៤ថ្ងៃហើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort