អ្នកនាំពាក្យក្រសួងការបរទេស៖ លទ្ធផលកិច្ចប្រជុំ (GBC) ១៣ចំណុច នៅម៉ាឡេស៊ី ទទួលបានការសរសើរអបអរសាទរពីសហគមន៍អន្តរជាតិ តំបន់ និងបណ្តាប្រទេសជាច្រើនដែលជាដៃគូរបស់អាស៊ាន

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាវេលាម៉ោង ០៤:០០ រសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅកន្លងមកនាពេលថ្មីៗនេះនៅទីក្រុងកូឡាឡាំពួរសម្រេចបាននូវកិច្ចព្រមព្រៀងចំនួន ១៣ ចំណុចរវាងកម្ពុជា និងថៃទទួលបានការសរសើរអបអរសាទរពីសហគមន៍តំបន់ និងសហគមន៍អន្តរជាតិ បណ្តាប្រទេសដែលជាដៃគូរបស់អាស៊ាន និងតួអង្គចូលរួមជាគន្លឹះបានស្វាគមន៍នូវកិច្ចព្រមព្រៀងនេះថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និងស្ថិរភាពនៅតាមបណ្តោយព្រំដែន។

ឯកឧត្តម ជុំ សុន្ទរី បានគូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីកំពុងសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការត្រួតពិនិត្យបទឈប់បាញ់ ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរីបានសម្តែងការគាំទ្រចំពោះកិច្ចព្រមព្រៀងហើយបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តន៍កិច្ចព្រមព្រៀងនេះដោយសុទ្ធចិត្ត សហរដ្ឋអាមេរិកបានស្វាគមន៍កិច្ចប្រជុំរបស់គណៈកម្មការកិច្ចការចម្រុះព្រំដែនថាជានិយាមស្ថាបនាដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងបទឈប់បាញ់ និងស្ថិរភាពក្នុងតំបន់។ បន្ថែមពីលើនេះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Marco Rubio ជាមួយនឹងការថ្លែងគាំទ្ររបស់លោកប្រធានាធិបតី Donald Trump បានគូសបញ្ជាក់អំពីការរំពឹងទុកថា កម្ពុជា និងថៃនឹងគោរពអោយពេញលេញនូវការតាំងចិត្តរបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងនេះ ហើយសហរដ្ឋអាមេរិកក៏បានអះអាងជាថ្មីម្តងទៀតអំពីការគាំទ្ររបស់ខ្លួនចំពោះយន្តការដឹកនាំដោយអាស៊ានហើយក៏បានគូសបញ្ជាក់ពីការចូលរួមរបស់ខ្លួនតទៅទៀត

អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការ ក៏បានសង្កត់ធ្ងន់ថា ប្រទេសចិនបានស្វាគមន៍ចំពោះយន្តការដែលកំពុងត្រូវបានបង្កើតឡើងដើម្បីទ្រទ្រង់ដល់បទឈប់បាញ់ ហើយបានអះអាងថា ប្រទេសចិននឹងបន្តគាំទ្រកិច្ចសន្ទនា និងដំណោះស្រាយនយោបាយដែលដឹកនាំដោយអាស៊ាន ហើយប្រទេសចិនក៏បានសន្យាថា នឹងបន្តចូលរួមដោយស្ថាបនាក្នុងការជួយដល់ប្រទេសទាំងពីរអោយដោះស្រាយជម្លោះព្រំដែន។ ចំណែកឯ ប្រទេសជប៉ុនបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចព្រមព្រៀងដើម្បីអនុវត្តន៍បទឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកិច្ចការព្រំដែននៅទីក្រុងកូឡាឡាំពួរ រដ្ឋមន្រ្តីការបរទេសជប៉ុនបានសង្កត់ធ្ងន់ថា ទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងកម្ពុជា-ថៃគឺជាកត្តាសំខាន់សម្រាប់សន្តិសុខ និងកិច្ចអភិវឌ្ឍន៍នៅក្នុងតំបន់។ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកជំទាវ Penny Wong និងស្ថានទូតរបស់ខ្លួនបានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះកិច្ចព្រមពៀង ហើយបានគូសបញ្ជាក់ពីការគាំទ្រសម្រាប់ការបង្កើតឡើងនូវយន្តការត្រួតពិនិត្យដឹកនាំដោយអាស៊ានដើម្បីអនុវត្តន៍បទឈប់បាញ់ ជាមួយគ្នានេះ ប្រទេសអូស្រ្តាលីក៏បានអំពាវនាវអោយកម្ពុជានិងថៃគោរពបទឈប់បាញ់ ប្រកាន់នូវការអត់ធ្មត់ ហើយដោះស្រាយជម្លោះដោយសន្តិវិធីស្របទៅតាមការកំណត់នៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញរបស់អាស៊ាន ហើយនិងសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ការផ្សាយរបស់ប្រព័ន្ធឃោសនាអន្តរជាតិបានរំលេចនូវកិច្ចព្រមព្រៀង ១៣ ចំណុចនេះថាជាការសម្រេចបានដ៏សំខាន់មួយ ហើយក៏អំពាវនាវសកម្មភាពដែលគួរអោយទុកចិត្តបានពីសំណាក់ភាគីទាំងពីរ។ អ្នកសង្កេតការណ៍ការបានគូសបញ្ជាក់ថា ការអនុវត្តដោយសុទ្ធចិត្ត និងទាន់ពេលវេលាគឺជាការសាកល្បងដ៏សំខាន់មួយ ការថ្លែងអបអរសាទររបស់ពិភពលោកចំពោះកិច្ចព្រមពៀងនៅទីក្រុងកូឡាឡាំពួរក៏បានផ្សារផ្ជាប់ជាមួយនឹងការលើកឡើងដែលមានន័យថា «បទឈប់បាញ់ដ៏ផុយស្រួយនេះអាចស្ថិតស្ថិរបានហើយក្លាយទៅជាសន្តិភាពស្ថិតស្ថេរត្រូវឆ្លងកាត់តាមជំហានជាក់ស្តែង និងប្រកាន់យកដោយប្រទេសទំាងពីរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort