អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតមកដល់ថ្ងៃនេះ យោធាកម្ពុជាទាំង១៨រូប ត្រូវបានថៃឃុំខ្លួនជាង ១១ថ្ងៃហើយ

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៤:០០ នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា គិតមកដល់ម៉ោង ៤:០០ រសៀល ថ្ងៃនេះ គឺ ១១ថ្ងៃហើយ ដែលថៃបានចាប់ឃុំខ្លួនយោធាកម្ពុជាទាំង ១៨រូប គឺតែ ៧ម៉ោង ៥០នាទីប៉ុណ្ណោះក្រោយបទឈប់បាញ់ចូលជាធរមាន។
 
ជាមួយគ្នានេះដែរ លោកជំទាវអ្នកនាំពាក្យក៏បានស្នើដាក់ក្ដីសង្ឃឹមថាភាគីថៃនឹងដោះលែងទាហានខ្មែរទាំង ១៨នាក់ ហើយថែមទាំងបានប្ដេជ្ញាថានឹងបន្តទាមទាររហូតភាគីថៃដោះលែងពួកគេទាំង១៨នាក់នោះ។
 
លោកជំទាវសុជាតា៖ «គិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:៥០ នាទីព្រឹក ក្រោយបទឈប់បាញ់ភ្លាមៗ ដែលកងកម្លាំងរបស់យើងត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ ដែលមកដល់ពេលនេះមានរយៈពេល ១១ថ្ងៃ ៨ម៉ោង និង១០នាទី គិតត្រឹមម៉ោង ៤:០០ នាទីរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះ។ កម្ពុជាស្នើឲ្យភាគីថៃឆាប់បញ្ជូនកងកម្លាំងរបស់យើងទាំង១៨រូប ឲ្យត្រឡប់មកវិញជាបន្ទាន់. ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របទៅតាមការអំពាវនាវដ៏ទទូចរបស់ប្រទេសជាដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនទុកសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោល និងឯកោជាដាច់ខាត»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort