អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការរៀបចំលក្ខខណ្ឌយោង (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឲ្យឆាប់រហ័សបំផុត គឺជាកត្តាចាំបាច់

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើការកត់សម្គាល់ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (General Border Committee – GBC) ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បានដំណើរការទៅដោយរលូនតាមកម្មវិធី បរិយាកាសនៃការពិភាក្សាប្រកបដោយការស្ថាបនា និងវិជ្ជមាន នាំមកនូវផ្លែផ្កាជាទីគាប់ចិត្ត និងឈានដល់ការសម្រេចបាននូវការឯកភាពគ្នារបស់ភាគីទាំងពីរ លើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត ជាជំហានដែលភាគីទាំងពីរត្រូវធ្វើ ដើម្បីឈានដល់ការរក្សាបានបទឈប់បាញ់ ដែលជាការត្រួសត្រាយផ្លូវដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ការស្តារឡើងវិញនូវប្រក្រតីភាព ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រត្តិការ និងការអភិវឌ្ឍ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោកជំទាវអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការរៀបចំឱ្យមានយន្តការ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរគឺជារឿងសំខាន់បំផុត។ លោកជំទាវ ម៉ាលី សុជាតា៖ «អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការរៀបចំឱ្យមានយន្តការ ដើម្បីតាមដានការអនុវត្ត ជាមួយគ្នានោះភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌយោង (Terms of Reference – TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ឱ្យបានឆាប់រហ័សបំផុត ដែលជាយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់»។

គួរបញ្ជាក់ថា ដូចកាគ្រោងទុក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អញ្ជើញទៅចូលរួមកិច្ចប្រជុំ GBC ជាមួយភាគីថៃ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort