អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំGBC បានដំណើរការទៅយ៉ាងរលូនប្រកបដោយការស្ថាបនា និងវិជ្ជមាន នាំមកនូវផ្លែផ្កាជាទីគាប់ចិត្ត និងឈានដល់ការសម្រេចបាននូវការឯកភាពគ្នាលើលក្ខខណ្ឌនៃបទឈប់បាញ់

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា កិច្ចប្រជុំGBCនេះ បានដំណើរការទៅដោយរលូនតាមកម្មវិធី បរិយាកាសនៃការពិភាក្សាប្រកបដោយការស្ថាបនា និងវិជ្ជមាន នាំមកនូវផ្លែផ្កាជាទីគាប់ចិត្ត និងឈានដល់ការសម្រេចបាននូវការឯកភាពគ្នារបស់ភាគីទាំងពីរ លើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត ជាជំហានដែលភាគីទាំងពីរត្រូវធ្វើ ដើម្បីឈានដល់ការរក្សាបានបទឈប់បាញ់ ដែលជាការត្រួសត្រាយផ្លូវដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ការស្តារឡើងវិញនូវប្រក្រតីភាព ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រត្តិការ និងការអភិវឌ្ឍ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ក្រៅពីប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ប្រទេសម៉ាឡេស៊ីក៏បានដឹកនាំ និងសម្របសម្រួល កិច្ចពិភាក្សាអំពីការរៀបចំលក្ខខណ្ឌយោង (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) ដែលក្នុងនោះក៏មានការចូលរួមពីភាគីកម្ពុជានិងថៃ ក្នុងគោលដៅរៀបចំឱ្យបានឆាប់រហ័សបំផុត និងដាក់ឱ្យអនុវត្តនូវយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នេះ។ ជាមួយគ្នានោះ កម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូប ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបានគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា យើងនឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានសង្កត់ធ្ងន់ថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមខ្លឹមសារ សេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort