ម៉ាឡេស៊ីបានប្រើប្រព័ន្ធផ្កាយរណប ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Datuk Seri Anwar Ibrahim ដែលជាប្រធានអាស៊ានប្តូរវេន បាននិយាយថា ” យើងមានផ្កាយរណបតាមឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយភាគីទាំងពីរបានយល់ស្របគ្នាថា អនុព័ន្ធយោធាម៉ាឡេស៊ី រួមជាមួយអនុព័ន្ធយោធាពីប្រទេសដទៃទៀតនៅអាស៊ាន នឹងខិតខំរួមគ្នាលើការតាមឃ្លាំមើលពីចម្ងាយ ដើម្បីធានាឱ្យបទឈប់បាញ់មានប្រសិទ្ធិភាព ” ។ ការលើកឡើងរបស់ឯកឧត្តម គឺធ្វើឡើងតបទៅនឹងសំនួររបស់ សមាជិកសភា Rodiyah Sapiee ដែលចង់ដឹងពីតួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួល ការចរចាសន្តិភាព និងបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ នៅអំឡុងកិច្ចប្រជុំសភា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Bernama News របស់ម៉ាឡេស៊ី ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម Datuk Seri Anwar Ibrahim បាននិយាយថា ” ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ត្រូវគេរំពឹងថា នឹងអាចដោះស្រាយបាន។ យើងសង្ឃឹមថា ចំណុចរួមជាច្រើន ក្រោមការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី អាចសម្រេចបាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ យើងប្រាថ្នាឱ្យមានមតិជាឯកច្ឆន្ទនិងដំណោះស្រាយរួមមួយ ដោយសារតែបញ្ហានេះ មិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិត្យានុភាពរបស់អាស៊ានផងដែរ ’’។

ឯកឧត្តម Anwar បានបន្តថា ” យើងនឹងសម្រេចចិត្តនៅពេលក្រោយ អំពីការដាក់ទាហានឱ្យឈរជើងតាមឃ្លាំមើលបទឈប់បាញ់នៅទីតាំងផ្ទាល់តែម្តង។ វាមិនមែនជាការងារងាយស្រួលនោះទេ នៅពេលការបាញ់គ្នានិងការសម្លាប់គ្នា បានកើតមានឡើងនោះ គឺត្រូវការពេលវេលាដើម្បីកាត់បន្ថយភាពតានតឹង ” ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort