អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ស្ថានភាពនៅតំបន់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីទទួលព័ត៌មានថាយោធាថៃនឹងវាយប្រហារឈ្លានពានលើកម្ពុជាជាថ្មី រំលោភបទឈប់បាញ់!

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា សម្រាប់យប់ថ្ងៃទី ៤ ខែសីហា ឆ្នា២០២៥ បើគិតចាប់ពីវេលាម៉ោង ០០:០១ នាទីរំលងអាធ្រាតថ្ងៃខែឆ្នាំដដែល មកដល់វេលាម៉ោង ៦:១០នាទីព្រឹកនេះ សភាពការណ៍ជួរមុខនៅព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ហើយចំពោះកងកម្លាំងកម្ពុជាគឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តយ៉ាងម៉ឹងម៉ាត់នូវតួនាទី ភារកិច្ចរបស់ខ្លួន។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាឱកាសនោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា កម្ពុជាអនុវត្ត និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី តាមរយៈឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ប្រកបដោយទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពអនុវត្តយ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ និងសម្រេចបាននូវលទ្ធផលជាជំហានជាច្រើន ចាប់តាំងពីថ្ងៃចូលជាធរមានបទឈប់គ្នាមក៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort