អ្នកនាំពាក្យក្រសួងការបរទស ៖ កម្ពុជាប្ដេជ្ញាចិត្តឥតងាករេក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីជាមួយភាគីថៃ ស្របទៅតាមច្បាប់អន្តរជាតិ និង MOU ឆ្នាំ២០០០

ឆ្លើយតបនឹងការលើកឡើងរបស់ក្រសួងការបរទេសថៃ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ ដែលអំពាវនាវឲ្យមានកិច្ចចចារ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ជំហរជាថ្មីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាដែលមានជាមួយនឹងភាគីថៃ ស្របទៅតាមច្បាប់អន្តរជាតិ និងគោលការណ៍ដេលមានចែងនៅក្នុង MOU ឆ្នាំ២០០០។ នេះបើតាមឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាម៉ោង ១១:០០ ព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ។

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ជាថ្មីម្ដងទៀតអំពីការតាំងចិត្តឥតងាករេរបស់កម្ពុជាចំពោះដំណោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាដែលមានជាមួយនឹងភាគីថៃ ស្របទៅតាមច្បាប់អន្តរជាតិ ហើយនិងគោលការណ៍ដេលមានចែងនៅក្នុង MOU ឆ្នាំ២០០០»។

ទន្ទឹមនេះឯកឧត្កម ជុំ សុន្ទរី ក៏បានអំពាវនាវឲ្យភាគីថៃធ្វើឲ្យមានសង្គតិភាពរវាងពាក្យសម្ដី និងទង្វើជាក់ស្ដែង ដោយឯកឧត្តមបានគូសបញ្ជាក់ថា «ក្នុងពេលដែលយើងធ្វើការកត់ត្រានូវការអំពាវនាវខាងលើរបស់ថៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្ដែងការសោកស្ដាយចំពោះការលើកឡើងរបស់ថៃ ដែលពុំមានសង្គតិភាពទៅនឹងការពិតដែលកើតមានឡើង។ យើងសូមអំពាវនាវឲ្យភាគីថៃធ្វើឲ្យមានភាពស៊ីគ្នារវាងពាក្យសម្ដី និងសកម្មភាពជាក់ស្ដែង តាមរយៈការចៀសវាងនូវសកម្មភាពបង្ករឿង ការគោរពចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ហើយនិងការធានាការប្រព្រឹត្តស្របទៅតាមគោលការណ៍មនុស្សធម៌ និងការដោះលែងជាបន្ទាន់នូវយោធារបស់កម្ពុជាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ»។

ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ពីគោលជំហរឥតងាករេរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយនៃជម្លោះនេះថា «កម្ពុជាសូមអំពាវនាវឲ្យភាគីបង្ហាញនូវការតាំងចិត្តដ៏ពិតប្រាកដចំពោះដំណើរការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយការចូលលរួមដ៏ពិតប្រាកដទៅក្នុងក្របខ័ណ្ឌច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នា បញ្ឈប់នូវអំពើជាឯកតោភាគី ហើយចូលរួមដោយស្ថាបនានៅក្នុងកិច្ចពិភាក្សាដោយផ្អែកទៅលើឯកសារដែលបានទទួលស្គាល់ទៅវិញទៅមករវាងភាគីទាំងពីរ។ កម្ពុជាបានបង្ហាញជាប់ជាប្រចាំនូវសុឆន្ទៈរបស់ខ្លួនក្នុងការចូលរួមដោយសុទ្ធចិត្តក្នុងការចចារជាមួយនឹងភាគីថៃ។ កម្ពុជាបានចូលរួមយ៉ាងពេញលេញនៅក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់។ កម្ពុជានៅតែបើកចំហរសម្រាប់កិច្ចសន្ទនាដោយស្មោះស្ម័គ្រ និងសូមគូសបញ្ជាក់ជាថ្មីម្ដងទៀតនូវការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការដោយជិតស្និទ្ធជាមួយនឹងភាគីថៃ ហើយនិងដៃគូអន្តរជាតិនានាដើម្បីធានាបាននូវដំណោះស្រាយយុត្តិធម៌ សន្តិវិធី និងស្ថិតស្ថេរ សម្រាប់ប្រជាជនទាំងពីរ»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort