ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំមន្រ្តីការទូត ១៥ប្រទេស ចុះមើលផ្ទាល់ការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូស្ថានទូតនានាប្រចាំកម្ពុជា ចំនួន១៥ប្រទេស ទៅកាន់តំបន់ព្រំដែន ក្នុងនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យទីតាំងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលប្រាំថ្ងៃនៃការទម្លាក់គ្រាប់បែករបស់យោធាថៃ។

នាឱកាសនោះផងដែរ ប្រមុខការទូតកម្ពុជា បានអញ្ជើញដឹកនាំមន្រ្តីទូតទាំងអស់ ទៅពិនិត្យមើលទីតាំង ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះនៅឡើយ។ បន្ទាប់មក ឯកឧត្តម បន្តដឹកនាំមន្រ្តីទូតចុះពិនិត្យមើលទីតាំង វត្តតាមាន់សែនជ័យ ដែល កងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកនៅវត្តនេះ បណ្តាលឱ្យលោកតាអាចារ្យម្នាក់ស្លាប់ និងមានជនស៊ីវិលមួយចំនួនរងរបួស ខូចខាតយ៉ាងដំណំ។ បន្ថែមពីនេះ គណៈប្រតិភូ ក៏បានចុះពិនិត្យសាលារៀន ដែលរងការវាយប្រហារដោយកងទ័ពថៃ ផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort